Connect with us

ព័ត៌មានជាតិ

៦ខែឆ្នាំនេះ ខេត្តកំពង់ចាមផ្ដល់សេវាច្រកចេញចូលតែមួយជាង២សែនសេវា  

បានផុស

នៅ

៦ខែឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាមបានផ្ដល់សេវាច្រកចេញចូលតែមួយជូនពលរដ្ឋជាង២សែនសេវា។ នេះបើតាមលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ថ្លែងក្នុងវេទិកាវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត កាលពីដើមសប្ដាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកអភិបាលរងខេត្ត ក្នុងចំណោមសេវាជាង២សែននោះ អង្គភាពច្រកចេញចូលតែមួយខេត្តផ្ដល់បានជាង៤ម៉ឺនសេវា ការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកខណ្ឌផ្ដល់បានជាង១សែនសេវា និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ផ្ដល់បាន៧ម៉ឺនសេវា។

លោក ស្រី សុភ័ក្ត្រ បានបន្ថែមថា រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ជំរុញ និងធ្វើទំនើបកម្មសេវាសាធារណៈ ដោយប្រជាពលរដ្ឋអាចស្នើសុំសេវាតាមប្រព័ន្ធអនឡាញ ដែលងាយស្រួលតាមដានការស្នើសុំសេវាពោលគឺត្រូវទទួលបាននៅថ្ងៃណា និងពេលណា ខណៈការបង់សេវា ពលរដ្ឋមានជម្រើសបង់ ដោយអាចបង់ថ្លៃសេវាតាមប្រព័ន្ធដែលស្នើសុំ និងអាចមកបង់ផ្ទាល់នៅកន្លែងតែម្ដក៏បាន។

លោកអភិបាលរងខេត្ត បានអះអាងថា រដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំការប្រឡងប្រណាំងការផ្ដល់សេវាសាធារណៈបន្ថែមលើការប្រឡងប្រណាំងថ្នាក់ជាតិ ដើម្បីជំរុញការផ្ដល់សេវានៅតាមច្រកចេញចូលនីមួយៗកាន់តែប្រសើរឡើង និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ចំពោះមន្ត្រី ពិសេសការបម្រើសេវាបានយ៉ាងល្អនេះក៏បានជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម