ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលព្រមានថា ហ្គាហ្សាអាចត្រូវបានកម្ទេចក្នុងការវាយលុកនាពេលខាងមុខ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានព្រមាននៅថ្ងៃសុក្រនេះថា ទីក្រុង ហ្គាហ្សាអាចប្រឈមមុខនឹងកម្ទេច បើក្រុមហាម៉ាសមិនព្រមទទួលយកលក្ខខណ្ឌបទឈប់បាញ់របស់អ៊ីស្រាអែល ដែលរួមមានការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការរំសាយអាវុធចោលទាំងស្រុងរបស់ក្រុមនេះ។

ការព្រមាននេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសពីផែនការសម្រាប់ប្រតិបត្តិការយោធាដ៏ធំមួយដើម្បីដណ្តើមយកទីក្រុងហ្គាហ្សា ដែលជាទីតាំងរឹងមាំដ៏សំខាន់របស់ក្រុមហាម៉ាស និងជាបណ្តាញផ្លូវរូងក្រោមដីដ៏ធំទូលាយរបស់ក្រុមនេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz បានព្រមានថា ទីក្រុងហ្គាហ្សាអាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹង Rafah និង Beit Hanoun ដែលទាំងពីរត្រូវបានបំផ្លិចបំផ្លាញកាលពីមុនក្នុងសង្គ្រាម ប្រសិនបើក្រុមហាម៉ាស់បដិសេធលក្ខខណ្ឌបទឈប់បាញ់របស់អ៊ីស្រាអែល។ លោកបានប្រកាសថា «ច្រកទ្វារនរក» នឹងបើកក្នុងពេលឆាប់ៗនេះ លើក្រុមហាម៉ាស លុះត្រាតែក្រុមនេះយល់ព្រមតាមលក្ខខណ្ឌរបស់អ៊ីស្រាអែល។

ក្នុងសប្តាហ៍នេះក្រុមហាម៉ាសចំពោះផែនការបទឈប់បាញ់ពីអ្នកសម្រុះសម្រួលអារ៉ាប់ តែបដិសេធការរំសាយអាវុធបើសិនគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីន។ រដ្ឋាភិបាលអ៊ីស្រាអែលបានច្រានចោលលក្ខខណ្ឌទាំងនោះ ហើយកំពុងត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្តើមប្រតិបត្តិការវាយលុកក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត។
ក្រុមអន្តរជាតិបានព្រមានថា ការវាយប្រហារដ៏ធំមួយលើហ្គាហ្សា ដែលជាជម្រកមនុស្សរាប់រយពាន់នាក់ និងកន្លែងសំខាន់ៗនៅតែបន្តកើតមាន ដែលនឹងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ ពួកគេក៏បារម្ភដែរថា វាអាចបង្កហានិភ័យដល់ចំណាប់ខ្មាំងប្រហែល ២០ នាក់ដែលគេជឿថានៅមានជីវិតនៅឡើយ។
ខណៈលោក Netanyahu បានអះអាងថា មានតែការកម្ចាត់ក្រុមហាម៉ាសប៉ុណ្ណោះ ទើបអ៊ីស្រាអែលអាចធានាបាននូវការដោះលែងចំណាប់ខ្មាំង និងនាំសង្រ្គាមដល់ទីបញ្ចប់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


