ជីវិតកម្សាន្ដ
មាស សុខសោភា ចេញបកស្រាយ ក្រោយផ្ទុះការវែកញែកថាមិនអើពើរឿងជាតិ និងប្រមាថរឿងយកប្ដីគេ
តារាចម្រៀងអ្នកនាង មាស សុខសោភា បានចេញមុខបកស្រាយនិងប្រតិកម្មឆ្លើយតបបន្ទាប់ពីមានការរិះគន់ប្រមាថ ជុំវិញរឿងរ៉ាវនៃមន្ទិលសង្ស័យយកប្តីគេគឺតាសក់សភ្នំត្បែង ខណ:ខ្លះទៀតលើកឡើងថា ខ្លួនមិនអើពើរឿងជួយជាតិដែលកំពុងរងការឈ្លានពានពីចោរសៀម។

តារាចម្រៀងសំនៀងផ្អែម មាស សុខសោភា បានចេញវីដេអូបដិសេធលើការរិះគន់ថា “សូមផ្ញើជូនអ្នកប្រមាថខ្ញុំ…មនុស្សបច្ចុប្បន្នមិនថាពួកគាត់យកអ្វីមកគិតនោះទេ ដោយមួយចំនួនចូលទៅខមមិនជេរយកៗតែម្តង ហើយខ្ញុំក៏មិនយល់ទេថាពួកគាត់ទាំងនេះជានជនជាតិខ្មែរឬជនជាតិឡើយ”។
អ្នកនាង មាស សុខសោភា បានបន្តថា ខ្លួនមិនត្រូវការមនុស្សដែលចូលមកប្រមាថជេរដៀលត្មិះខ្លួនទេ ហើយរឹតតែមិនត្រូវការការកោតសរសើរពីសំណាក់មនុស្សប្រភេទនេះដែរ ព្រោះការគាំទ្រឬប្រជាប្រិយភាពបានមកពីមនុស្សប្រភេទឱ្យស្ថិតក្រោមបាតជើងរបស់ពួកគេបែបនេះ ខ្លួនមិនទទួលទេ។
មាស សុខសោភា និយាយទៀតថា ការចេញមកនិយាយបែបនេះ គឺយកសច្ច:ធម៌ការពិតដើម្បីបញ្ជាក់ខ្លះ បើមិនដូចច្នេះនឹងនៅតែមានអ្នកយល់ច្រឡំមកលើរូបនាងថាជាមនុស្សបែបនេះបែបនោះ ឬមិនល្អតាមតែសម្តីនិយាយ។ នាងបន្ថែមថាតាំងពីដើមមកនាងបានដាក់ចិត្តនិងបេះដូងស្រលាញ់ជាតិសាសន៍ និងក៏បានចូលរួមធ្វើការងារច្រើនដើម្បីជាតិផងដែរ។
មាស សុខសោភា និយាយទៀតថា នាងមិនមែនជាចិត្តព្រះនោះទេ ហេតុនេះហើយត្រូវចេញមកពន្យល់ឲ្យយល់រឿងនេះ។ ម្យ៉ាងទៀតនាង សូមច្រានចោលនៅរឿងយល់ច្រឡំថាលោកឪសក់សភ្នំត្បែងលួចប្រពន្ធគេ ឬខ្លួនយកប្តីគេ គឺអត់មានទេ ដូច្នេះអ្នកនាងស្នើឱ្យឈប់សង្ស័យទៀតទៅ។ មិនតែប៉ុណ្ណោះ អ្នកនាងទម្លាយថា អ្នកដែលនិយាយប្រឌិតរឿងរ៉ាវនេះឡើង ក៏ជាមនុស្សស្គាល់គ្នាដែលធ្លាប់សមាធិជាមួយគ្នាទៀតផង (មនុស្សបែកធម៌និងរមើលគុណ)៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


