Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអាជ្ញាធរពិនិត្យមើលជង្ហុកដ៏ធំ ១ កន្លែង លើផ្លូវ ៥៩៨ នៅខណ្ឌសែនសុខ តែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាញឹកញាប់

បានផុស

នៅ

ប្រជាពលរដ្ឋ បាន​ស្នើ​សុំ​អាជ្ញាធរ សូម​មេត្តា​ជួយ​ចុះ​ពិនិត្យ​មើល​ជង្ហុក​ដ៏​ធំ ១ កន្លែង នៅ​លើ​ផ្លូវ ៥៩៨ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែនសុខ ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​ញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ទីតាំង​ជង្ហុក​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៥៩៨ ត្រង់​ចំណុច​ស្តុប​ប្រសប់​ជា ៣ ផ្លូវ ៦០៨ និង​ផ្លូវ ៣១៥ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែនសុខ ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​ដួល​បែក​មុខ​បែក​មាត់។

អ្នកស្រី សុគន្ធ ជា​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ទីតាំង​ជង្ហុក​នេះ ដំបូង​ឡើយ គ្មាន​នោះ​ទេ តែ​ដោយ​សារ​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ បើក​មក​កិន ទើប​ធ្វើ​ឲ្យ​ផ្លូវ​នេះ​ខូច​បន្តិច​ម្ដងៗ ចំណែក​កន្លែង​ខ្លះ​ក៏​មាន​ស្រុត​ផង​ដែរ ហើយ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​យក​ថ្ម​មក​ចាក់​បំពេញ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​រង​គ្រោះ​ដោយសារ​ជិះ​ធ្លាក់​ជង្ហុក។

ចំណែក លោក លីគា ដែល​ជា​ប្រជាពលរដ្ឋ ក៏បាន​បញ្ជាក់​ដែរ​ថា ជង្ហុក​មួយ​នេះ តែងតែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ធ្វើដំណើរ ជាពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ទឹក​ដក់​លិច​បាត់​មើល​មិន​ឃើញ​ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ជិះ​មក​ធ្លាក់​ដួល​ប្រឡាក់​ខោអាវ និង​រង​របួស​ផង​ដែរ។

លោក លីគា បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន សូម​មេត្តា​ជួយ​ចុះ​ពិនិត្យ​មើល និង​ធ្វើ​ការ​ជួសជុល​ជង្ហុក​ខាងលើ​នេះ​ផង ជៀសវាង​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​បន្ត​ទៀត។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា លោក​នឹង​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល​ជាបន្ទាន់។

បន្ថែម​នោះ លោក ផន រឹម ក៏​បាន​អរគុណ​សម្រាប់​ការ​ជួយ​ផ្ដល់​ព័ត៌មាន​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម