Connect with us

ព័ត៌មានអន្ដរជាតិ

សង្ស័យ​ស្លាប់​រាប់​រយ​នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រនៅ​អាហ្វហ្គានីស្ថាន

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅជិតទីក្រុង Jalalabad ដោយក្រុមមន្ត្រីក្នុងតំបន់បានព្រមានថា មនុស្សរាប់រយនាក់អាចនឹងបាត់បង់ជីវិត។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃទី​១​ខែ​កញ្ញា​ឆ្នាំ​២០២៥។

ការ​រញ្ជួយ​ដី​នៅ​អាហ្វហ្គានីស្ថាន​ឆ្នាំ​២០២៣ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺស្ថិតនៅក្នុងតំបន់ភ្នំមួយ ជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ក្នុងជម្រៅ​១០គីឡូម៉ែត្រ។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ត្រូវ​បាន​រារាំង​ដោយ​ស្ថានភាព​លំបាក និង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​កម្រិត​ក្នុង​តំបន់​រង​គ្រោះ។

មិន​ទាន់​មាន​តួលេខ​អ្នក​ស្លាប់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​តួ​លេខ​ចុះផ្សាយ​ដោយ BBC នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​យ៉ាង​ហោច​ណាស់ ២០​នាក់​ដែល​ត្រូវ​បាន​​បញ្ជាក់​ជា​ផ្លូវការ​ថា​បាត់បង់​ជីវិត។ យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង។

អាហ្វហ្គានីស្ថាន ងាយរងគ្រោះខ្លាំងចំពោះការរញ្ជួយដី ជាពិសេសនៅតំបន់ភ្នំ Hindu Kush ដែល​​បន្ទះប្លាកែតប៉ះគ្នា។ នៅក្នុងខែតុលា​ឆ្នាំ​២០២៣ ការរញ្ជួយដីជាបន្តបន្ទាប់នៅក្នុងខេត្ត Herat បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ ៤០០​​នាក់។

ទីភ្នាក់ងារមនុស្សធម៌បានសម្តែងការព្រួយបារម្ភអំពីទំហំនៃគ្រោះមហន្តរាយចុងក្រោយនេះ ដោយព្រមានថា ប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយរបស់ប្រទេសអាហ្វហ្គានីស្ថាន និងវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្តនឹងធ្វើ​ឲ្យ​មានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម