Connect with us

ព័ត៌មានអន្ដរជាតិ

ចិន នឹងបង្ហាញសព្វាវុធទំនើបៗ ក្នុងក្បួន​ដង្ហែយោធា​ដ៏​ធំ​ដើម្បី​រំលឹក​ខួប​សង្គ្រាមលោក​លើក​ទី​២

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP ប្រទេសចិននឹងបង្ហាញពីអំណាចយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយនឹងក្បួនដង្ហែរដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងប៉េកាំង ដែលជាការប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាក្បួនដង្ហែរយោធាដ៏ធំលើកដំបូងរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៩ មក ដែលនឹងធ្វើឡើងដើម្បីប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ ដែលបណ្តាលឱ្យមានទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។

ក្បួនដង្ហែនេះរំលេចគ្រឿងសព្វាវុធទំនើបៗ ដែលភាគច្រើនត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូង រួមទាំងមីស៉ីលយន្តហោះគ្មានមនុស្សបើក ប្រព័ន្ធវាយប្រហារកំណត់គោលដៅច្បាស់លាស់ និងអាវុធយុទ្ធសាស្ត្រលើអាកាស ដី និងសមុទ្រ។ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រនឹងហោះហើរនៅពីលើក្បាល ដោយគូសបញ្ជាក់ពីការរីកចម្រើនរបស់ប្រទេសចិនក្នុងការបង្ហាញខ្លួនជាមហាអំណាចយោធាទំនើបដែលមានសមត្ថភាពការពារប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។

យោធាចិនហាត់សមមុនថ្ងៃប្រារព្ធ។ (រូបភាព៖ AP)

គួរបញ្ជាក់ថាទីក្រុងប៉េកាំងបានចាត់ទុកការប្រារព្ធពិធីនេះថាជាការគោរពចំពោះការលះបង់ក្នុងសម័យសង្រ្គាម និងជាសញ្ញានៃកម្លាំងជាតិ ក្នុងគោលបំណងលើកកំពស់មោទនភាពក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើនយោធាយ៉ាងឆាប់រហ័សរបស់ចិនបានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រទេសជិតខាង និងសហរដ្ឋអាមេរិក។

នៅក្នុងពិធីនេះក៏មានការអវត្តមាន​គួរ​ឲ្យ​កត់​សម្គាល់​គឺ​មេដឹកនាំ​អាមេរិក និង​លោក​ខាង​លិច ព្រម​ទាំង​មេដឹកនាំ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ ផ្ទុយទៅវិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង និងប្រធានាធិបតីអ៊ីរ៉ង់ បានដឹកនាំឥស្សរជនចូលរួម រួមជាមួយនឹងមេដឹកនាំអាស៊ីអាគ្នេយ៍មួយចំនួន។

ចំពោះការចូលទៅកាន់ក្បួនដង្ហែរត្រូវបានកំណត់យ៉ាងតឹងរ៉ឹង ដោយមានរបាំងរារាំងមិនឲ្យប្រជាពលរដ្ឋចូល និងអាជីវកម្មនៅក្បែរនោះត្រូវបិទ។ សម្រាប់ជនជាតិចិនភាគច្រើន ទស្សនីយភាពនេះអាចត្រូវបានគេមើលឃើញតាមរយៈទូរទស្សន៍រដ្ឋ ឬការផ្សាយបន្តផ្ទាល់ប៉ុណ្ណោះ ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម