ព័ត៌មានជាតិ
បួគីណាហ្វាសូ បង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែជាមួយកម្ពុជា
បួគីណាហ្វាសូដែលជាប្រទេសមួយនៅទ្វីបអាហ្វ្រិកបានបង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែជាមួយប្រទេសកម្ពុជា។ បំណងនេះ ត្រូវបានលើកឡើងដោយឯកអគ្គរដ្ឋទូតបួគីណាហ្វាសូប្រចាំកម្ពុជា ក្នុងពេលលោកចូលជួប និងប្រគល់សារតាំងជូនប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

លើកឡើងអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងបួគីណាហ្វាសូ លោកឯកអគ្គរដ្ឋទូត Daouda Bitie បានបញ្ជាក់ពីបំណងដែលចង់ឱ្យភាគីទាំងពីរត្រូវតែពង្រឹងជាមួយគ្នានោះ គឺទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ន័យនេះលោក បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា ចំណុចខ្លាំងរបស់ប្រទេសបួគីណាហ្វាសូ គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា។

ជាមួយនឹងការពង្រឹងលើផ្នែនធនធានរ៉ែនេះ លោកឯកអគ្គរដ្ឋទូតបួគីណាហ្វាសូ ក៏ចង់មានកិច្ចសហប្រតិបត្តិការលើផ្នែកយោធាពាក់ព័ន្ធនឹងការដោះមីន ព្រមទាំងការពង្រីកនូវកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។
ចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងការស្វាគមន៍ ប៉ុន្តែយ៉ាងណាសម្ដេចតេជោ បានជំរុញលើកទឹកចិត្តឱ្យភាគីទាំងពីរ គួរតែបង្កើតឱ្យមានកិច្ចព្រមព្រៀង ឬអនុស្សារណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងទិសដៅជាក់លាក់។

តាមរយៈជំនួបនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ក៏សង្ឃឹមថា វត្តមានរបស់លោក Daouda Bitie ជាឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល១៥ឆ្នាំមកហើយ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


