កីឡា
អ្នកប៉ះសេ Alessia ឈ្នះពានកីឡាការិនី ឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍បាល់ទះនារីពិភពលោក
កីឡាការិនីលើកបាល់ទះជម្រើសជាតិ អ៉ីតាលី Alessia Orro បានឈ្នះពានឯកត្តជនចំនួន ២ ម្នាក់ឯង បន្ទាប់ពីបានជួយក្រុមនារី អ៉ីតាលី ឈ្នះជើងឯកបាល់ទះនារីពិភពលោក ឆ្នាំ ២០២៥។

កីឡាការិនី Alessia Orro បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកបាល់ឲ្យមិត្តរួមក្រុមផ្តាច់រកពិន្ទុតាំងពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ក្រុមនារី អ៉ីតាលី មិនស្គាល់បរាជ័យឡើយពោលគឺឈ្នះ ៣ លើកនៅវគ្គសន្សំពិន្ទុក្នុងពូល លើ ប៊ែលហ្ស៊ិក គុយបា និងស្លូវេនី។ នៅវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេបាន ឈ្នះ អាល្លឺម៉ង់ ៣-០, វគ្គ ៨ ក្រុមចុងក្រោយ ឈ្នះ ប៉ូឡូញ ៣-០ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះ ប្រេស៊ីល ៣-២ មុនពេល វគ្គផ្តាច់ព្រ័ត្រ ឈ្នះ តួកគី ៣-២។

ដូច្នេះ ពួកគេបានឈ្នះជើងឯកបាល់ទះនារីពិភពលោក ឆ្នាំ ២០២៥ និងជាការឈ្នះជើងឯកលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីពួកគេបានឈ្នះលើកទី១ កាលពីឆ្នាំ ២០០២។ តួកគីទទួលបានចំណាត់ថ្នាក់លេខ ២ និងប្រេស៊ីលលេខ៣ ខណៈជប៉ុន លេខ ៤ អាមេរិកលេខ៥។

បើនិយាយពីពានឯកត្តជនវិញគឺកីឡាការិនី Alessia Orro ពានឈ្នះពាន ២ ម្នាក់ឯងគឺពានកីឡាការិនីឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ និងពានអ្នកប៉ះសេល្អបំផុត។ ពានស្មាត់ស្តាំល្អបំផុតបានទៅកីឡាការិនីប្រេស៊ីល Gabriela Guimaraes និងកីឡាការិនីជប៉ុន Mayu Ishikawa ខណៈ ពានស្មាត់ឆ្វេងល្អបំផុតបានទៅកីឡាការិនីតួកគី Melissa Vargas ហើយពានអ្នកការពារកណ្តាលល្អបំផុតបានទៅកីឡាការិនី តួកគី Eda Erdem និងកីឡាការិនីអ៉ីតាលី Anna Danesi ហើយចុងក្រោយពានលីប៊ើរ៉ូល្អបំផុតបានទៅកីឡាការិនីអ៉ីតាលី Monica De Gennaro។

ពានឯកត្តជន
- កីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍៖ Alessia Orro (អ៉ីតាលី)
- អ្នកប៉ះសេល្អបំផុត៖ Alessia Orro (អ៉ីតាលី)
- ស្មាត់ស្តាំល្អបំផុត៖ Gabriela Guimaraes (ប្រេស៊ីល) និង Mayu Ishikawa (ជប៉ុន)
- ស្មាត់ឆ្វេងល្អបំផុត៖ Melissa Vargas (តួកគី)
- អ្នកការពារកណ្តាលល្អបំផុត៖ Eda Erdem (តួកគី) និង Anna Danesi (អ៉ីតាលី)
- លីប៊ើរ៉ូល្អបំផុត៖ Monica De Gennaro (អ៉ីតាលី)







អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Volleyball World
-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


