Connect with us

ព័ត៌មានជាតិ

កម្ពុជាក្លាយជាសមាជិកស្ថាបនិកនៃកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ

បានផុស

នៅ

ប្រទេសកម្ពុជាក្លាយជាសមាជិកស្ថាបនិកនៃកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកប​ដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបយកចេញពីក្រសួងកសិកម្ម

ការបញ្ជាក់ពីសមាជិកភាពពេញលេញនេះ បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
ជាលទ្ធផល កម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី ៦​ ខែកញ្ញា ឆ្នាំ២០២៥ ក្លាយជាសមាជិកស្ថាបនិកនៃកិច្ចព្រមព្រៀងនេះ។

ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ ដែលប្រារព្វធ្វើនៅប្រទេសបារាំង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអញ្ជើញឱ្យចូលរួម បានថ្លែងអំពាវនាវជាសកល ដើម្បីរួមគ្នាក្នុងការប្រយុទ្ធនឹងការបំពុលដោយប្លាស្ទិក ដើម្បីអនាគតមនុស្សជំនាន់ក្រោយ និងផែនដីរបស់យើង។​ សម្តេចធិបតី បានសម្តែងការព្រួយ​បារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងដែលកំពុងកើនឡើងដែលកំពុងប្រឈមមុខនឹងមហាសមុទ្រពិភពលោក រួមទាំងការកើនឡើងនៃកម្រិតទឹកសមុទ្រ ការហូរច្រោះឆ្នេរសមុទ្រដោយឥតឈប់ឈរ ការរីករាលដាលនៃសំណល់ប្លាស្ទិក ការថយចុះយ៉ាងឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការកេងប្រវ័ញ្ចធនធានសមុទ្រហួសប្រមាណ។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រង អភិរក្សធនធាន សមុទ្រនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅផែនយុត្តាធិការជាតិ សម្រាប់បច្ចុប្បន្ននិងអនាគត។ ការការពារ និងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រដោយមានភាគីពាក់ព័ន្ធនានាចូលរួមរួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល។

គួរជម្រាបថា កម្ពុជាមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ផ្តោតលើមុំចំនួនបី គឺ ភាពស្អាត, ភាពបៃតង និងនិរន្តរភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ និងការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម