ព័ត៌មានអន្ដរជាតិ
កងកម្លាំងថៃ បាញ់គ្នារង្គើព្រៃជាមួយឈ្មួញគ្រឿងញៀន នៅខេត្តជាប់ព្រំដែន មីយ៉ាន់ម៉ា
កាលពីរាត្រីថ្ងៃចន្ទទី៨ខែកញ្ញាឆ្នាំ២០២៥ មានការបាញ់តដៃគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងថៃនិងក្រុមជួញដូរគ្រឿងញៀន នៅក្នុងព្រៃខេត្ត ឈៀងរ៉ៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា។

តាមការផ្សាយរបស់ Khaosod, ការបាញ់គ្នារង្គើព្រៃនេះមានរយៈពេល៥នាទី កើតឡើងនាវេលាម៉ោង៩យប់ ក្នុងតំបន់ Ban Pha Mi Pass នៃឃុំ Wiang Pang Kham ស្រុក Mae Sai។
អាវុធបានផ្ទុះឡើងនៅពេលឈ្មួញគ្រឿងញៀនមួយក្រុមមានគ្នាពី៨-១០នាក់ បានប្រទះជាមួយកងល្បាតថៃ ហើយក៏បើកការបាញ់ប្រហារ រួចក៏មានការបាញ់តដៃគ្នាតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ត្រូវរបួសទេក្នុងការប្រយុទ្ធគ្នានេះ។

លុះមកដល់ព្រឹកថ្ងៃអង្គារ កងកម្លាំងថៃ បានរកឃើញគ្រឿងញៀនចំនួន១០បាវ ដែលក្នុងមួយបាវមានថ្នាំមេតំហ្វេតាមីនប្រមាណ ២០០ ០០០គ្រាប់។
ការប្រយុទ្ធគ្នារវាងកងកម្លាំងថៃជាមួយក្រុមជួញដូរគ្រឿងញៀន នៅព្រំដែនមីយ៉ាន់ម៉ា មិនមែនជារឿងថ្មីឡើយ។ ហេតុការណ៍ចុងក្រោយបំផុត គឺកើតឡើងកាលពីថ្ងៃទី១៤ខែសីហា នៅពេលកងទ័ពថៃនិងឈ្មួញគ្រឿងញៀនមីយ៉ាន់ម៉ា បានបើកឆាកប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់ត្រីកោណមាស ដោយជាលទ្ធផល ទាហានថៃរឹបអូសបានថ្នាំមេតំហ្វេតាមីនជិត ៣លានគ្រាប់។

ការប្រយុទ្ធគ្នានោះកើតឡើងនៅចំណុចឃុំកោះឆាង នៃស្រុក ម៉ែសៃ ខេត្តឈៀងរ៉ៃដដែលនេះ កាលពីថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ពេលដែលក្រុមជួញដូរគ្រឿងញៀន ជិះទូកឆ្លងទន្ល Ruak ចេញពីតំបន់ Tachilek នៃប្រទេសមីយ៉ាន់ម៉ា ចូលដីថៃរួចក៏ជួបនឹងទាហានកំពុងល្បាត។
ក្រោយការបាញ់តដៃដ៏ក្តៅគគុកប្រមាណ៥នាទី ឈ្មួញគ្រឿងញៀនដែលមានគ្នា៤នាក់ ក៏ដកថយទៅមីយ៉ាន់ម៉ាវិញ ដោយបន្សល់ទុកថ្នាំមេតំហ្វេតាមីន ២ ៨០០ ០០០គ្រាប់ឲ្យទាហានថៃរឹបអូសយក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងទ័ពថៃ បើកឆាកប្រយុទ្ធជាមួយក្រុមជួញដូរគ្រឿងញៀនមីយ៉ាន់ម៉ា នៅតំបន់ត្រីកោណមាស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


