សន្តិសុខសង្គម
Update ៖ ករណីឆេះផ្ទះពលរដ្ឋនៅសង្កាត់ទឹកថ្លា ឆក់យកអាយុជីវិតក្មេង-ចាស់ ២ នាក់
ផ្ទះល្វែង ១ កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ និងក្មេងស្រីវ័យ ៨ ឆ្នាំ ម្នាក់ ឆេះស្លាប់យ៉ាងអាណោចអាធ័ម។


អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០ នាទីរសៀល ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


បើតាមសមត្ថកិច្ច ករណីអគ្គភ័យនេះ បណ្តាលឲ្យមានមនុស្ស ២ នាក់ស្លាប់ គឺ ស្រ្តីវ័យ ៧៦ ឆ្នាំម្នាក់ និងចៅស្រី អាយុ ៨ ឆ្នាំម្នាក់។


ប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេបានឮសំឡេងផ្ទុះក្បែរកាប៊ីនភ្លើង នឹកស្មានថាផ្ទុះ ក៏បាននាំគ្នាឆោឡោរត់ស្ទុះមកបិទ ប៉ុន្តែស្របពេលនោះមិនទាន់មានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានផ្សែងខ្មៅហុយខ្មួលខ្មាញ់ចេញពីផ្ទះកើតហេតុយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍បាញ់ពន្លត់។ បន្ទាប់ពីភ្លើងបានរលត់ សមត្ថកិច្ចរកឃើញមនុស្សក្មេង-ចាស់ ចំនួន ២ នាក់ ត្រូវភ្លើងឆេះស្លាប់។


អគ្គិភ័យនេះបានបង្កការខូចខាតសម្ភារៈមួយចំនួនធំអស់ស្ទើរទាំងស្រុង និងបណ្តាលឲ្យក្មេង-ចាស់ ២ នាក់ស្លាប់នៅខាងក្នុងយ៉ាងអាណោចអាធ័ម។ ចំពោះមូលហេតុច្បាស់លាស់ គឺ មិនដឹងមកពីអ្វីនោះឡើយ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ថែមនៅទីតាំងកើតហេតុ៕
អត្ថបទ ៖ រដ្ឋា

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៧ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


