ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនរងការព្រមានជាលើកទី២ ដោយសារអ្នកបើកយន្តហោះស្រវឹងស្រា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (JAL) បានរងការព្រមានជាថ្មីម្តងទៀត បន្ទាប់ពីអ្នកបើកបរយន្តហោះម្នាក់ស្រវឹងស្រា បង្កការរំខានដល់ការហោះហើរដ៏ធំ ជំរុញឱ្យក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន ចេញការព្រមានជាលើកទីពីរក្នុងរយៈពេលមួយឆ្នាំទៅលើក្រុមហ៊ុននេះ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ២៨ ខែសីហា ដោយអ្នកបើកយន្តហោះរបស់ JAL ម្នាក់បានផឹកស្រាច្រើនហួសប្រមាណពេលកំពុងបំពេញកាតព្វកិច្ចនៅរដ្ឋHawaii សហរដ្ឋអាមេរិក បណ្តាលឱ្យមានការពន្យារពេលជើងហោះហើរចំនួន៣ រួមទាំងជើងហោះហើរមួយបានពន្យារពេលរហូតដល់ ១៨ ម៉ោង។
ក្រុមហ៊ុនបានចេញសុំទោសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១០ ខែកញ្ញា ដោយប្រធាន JAL លោក Mitsuko Tottori បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នឹងយកចិត្តទុកដាក់លើបញ្ហានេះ និងទទួលស្គាល់បញ្ហានេះបានកើតឡើងពិតមែន បើទោះបីជាមានច្បាប់តឹងរ៉ឹងលើគ្រឿងស្រវឹងកាលពីខែធ្នូឆ្នាំមុនក៏ដោយ។ ច្បាប់ទាំងនោះត្រូវបានដាក់ចេញបន្ទាប់ពីអ្នកបើកយន្តហោះពីរនាក់បានផឹកស្រាមុនការហោះហើរពីទីក្រុង Melbourne ប្រទេសអូស្រ្តាលី ទៅ Narita ប្រទេសជប៉ុន បង្កឲ្យមានការពន្យារពេលបីម៉ោង។
ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនឥឡូវនេះបានចេញការព្រមានជាលើកទីពីរទៅដល់JAL និងបានរិះគន់ក្រុមហ៊ុនចំពោះការខកខានមិនបានអប់រំបុគ្គលិករបស់ខ្លួនឱ្យបានត្រឹមត្រូវអំពីសុវត្ថិភាព។

គួរបញ្ជាក់ថា Japan Airlines ក៏បានប្រឈមនឹងរឿងអាស្រូវស្រដៀងគ្នាពីមុនមកដែរ ដោយក្នុងឆ្នាំ២០១៨ អ្នកបើកយន្តហោះម្នាក់នៅចក្រភពអង់គ្លេសត្រូវបានចាប់ខ្លួនដោយសារមានជាតិអាល់កុលជិត ១០ ដងលើសកម្រិតច្បាប់នៅមុនពេលហោះហើរ។ ករណីចុងក្រោយនេះបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីថាតើ JAL មានវិធានការយ៉ាងណាដើម្បីរក្សាសុវត្ថិភាពអ្នកដំណើររបស់ខ្លួនដែរឬទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


