ព័ត៌មានអន្ដរជាតិ
អតីតប្រធានចៅក្រម Sushila Karki ទំនងកាន់អំណាចបណ្តោះអាសន្ននៅនេប៉ាល់
ក្រោយផ្ទុះអំពើហិង្សាសម្លាប់មនុស្សយ៉ាងហោចណាស់៣០នាក់ និងការបណ្តេញនាយករដ្ឋមន្ត្រីផ្លូវការចេញពីអំណាច ពេលនេះក្រុមយោធានេប៉ាល់ដែលកំពុងអនុវត្តច្បាប់បម្រាមគោចរ និងក្រុមបាតុករដែលហៅខ្លួនឯងថា «ជំនាន់ Z (Gen Z)» បានជួបជជែកគ្នាដើម្បីជ្រើសរើសមេដឹកនាំបណ្តោះអាសន្នសម្រាប់ប្រទេសនេះ។
យោងការផ្សាយរបស់រ៉យទ័រ អ្នកនាំពាក្យកងទ័ពនេប៉ាល់បាននិយាយថា កងទ័ពនេប៉ាល់នឹងបន្តកិច្ចចរចានៅថ្ងៃព្រហស្បតិ៍ទី១១កញ្ញា ជាមួយក្រុមបាតុករ «Gen Z»។ លោកស្រី Sushila Karki អតីតប្រធានចៅក្រមនៃប្រទេសនេប៉ាល់ បានក្លាយជាបេក្ខភាពឈានមុខក្នុងការរដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសនេះ ក្រោយអំពើហិង្សាដ៏ស្រួចស្រាល។

សេចក្តីរាយការណ៍បានពណ៌នាថា ទីក្រុងប្រទេសនេប៉ាល់បានវិលទៅរកភាពស្ងប់ស្ងាត់វិញ ដោយពេលនេះ ទាហានបានដើរល្បាតតាមដងផ្លូវស្ងាត់នៃទីក្រុងកដ្ឋមណ្ឌូ (Kathmandu) បន្ទាប់ពីមានការតវ៉ាដ៏អាក្រក់បំផុតរយៈពេលប៉ុន្មានថ្មីចុងក្រោយដែលជាហេតុការណ៍ហិង្សាអាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំដែលបង្កឡើងដោយការបិទប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។
ចាប់តាំងពីថ្ងៃទី១០ខែកញ្ញា ក្រុមបាតុករបានអំពាវនាវឱ្យអតីតប្រធានចៅក្រម គឺលោកស្រី Sushila Karki កាន់តំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ប៉ុន្តែក៏នៅមានបេក្ខជនមួយរូបទៀតស្ថិតនៅក្នុងការចង់បានដែរ គឺលោក Balendra Shah ដែលបច្ចុប្បន្នជាអភិបាលក្រុងកដ្ឋមណ្ឌូ។ នេះយោងតាមការចេញផ្សាយរបស់ India Times។
តាមការដកស្រង់របស់រ៉យទ័រ លោក Raman Kumar Karna លេខាធិការនៃគណៈមេធាវីនៃតុលាការកំពូល ដែលពួកគេបានពិគ្រោះយោបល់ បាននិយាយថា ក្រុមបាតុករបានអំពាវនាវឱ្យអតីតប្រធានចៅក្រម Sushila Karki ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។
លោកស្រី Karki បានប្រាប់ទូរទស្សន៍ឥណ្ឌា CNN-News18 ថា «នៅពេលដែលពួកគេស្នើសុំខ្ញុំ ខ្ញុំទទួលយក»។
ក្រុមអ្នកតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K. P. Sharma Oli ចុះចេញពីដំណែង ជុំវិញអំពើពុករលួយ និងវិសមភាព ហើយលោក Oli ក៏បានលាលែងពីតំណែងនៅថ្ងៃដែលលោកដកបម្រាមលើការបិទបណ្តាញសង្គមនៅថ្ងៃទី៩ខែកញ្ញានោះដែរ។ រដ្ឋមន្ត្រីមួយចំនួនទៀតក៏បានលាលែងពីអំណាចដូចគ្នា។
អំពើហិង្សាដ៏សាហាវនេះ បានបណ្តាលឲ្យមានការដុតបំផ្លាញអគាររដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ ព្រមទាំងរាលដាលដល់គ្រឹះស្ថានអាជីវកម្មឯកជន រួមមានសណ្ឋាគារមួយចំនួន ដូចជា Pokhara និង Hilton ក្នុងក្រុងកដ្ឋមណ្ឌូ៕
រ៉ាន់ រើយ

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


