ព័ត៌មានអន្ដរជាតិ
នេប៉ាល់ រកឃើញអ្នកស្លាប់ទាំងអស់ ពីការធ្លាក់យន្តហោះ
ក្រុមរុករក និងជួយសង្គ្រោះនេប៉ាល់នៅថ្ងៃអង្គារទី ៣១ខែឧសភានេះ បានរកឃើញសពមនុស្សទាំង២២នាក់ ពីការធ្លាក់យន្តហោះខ្នាតតូចក្នុងតំបន់ហិមាល័យកាលពី២ថ្ងៃមុន ហើយក៏បានរកឃើញប្រអប់ខ្មៅផងដែរ។

ជនជាតិអាល្លឺម៉ង់២នាក់ ឥណ្ឌា៤នាក់ និងនេប៉ាល់១៦នាក់បានជិះយន្តហោះប្រភេទ DHC-6-300 Twin Otter ផលិតដោយក្រុមហ៊ុន De Havilland ដែលបានធ្លាក់១៥នាទី ក្រោយពេលហោះចេញពីទីក្រុងទេសចរណ៍ Pokhara កាលពីព្រឹកថ្ងៃអាទិត្យទី២៩ខែឧសភា។
យន្តហោះនេះ មានទិសដៅហោះទៅ Jomsom ដែលជាកន្លែងទេសចរណ៍ និងធម្មយាត្រាដ៏ពេញនិយម។

អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) និយាយថា យន្តហោះនេះ មានតែឧបករណ៍ថតសំឡេងប៉ុណ្ណោះ ដើម្បីរក្សាការសន្ទនាពីដីទៅអាកាស និងពីអាកាសទៅអាកាសខុសពីយន្តហោះទំនើបដែលមានប្រអប់ខ្មៅពីរប្រភេទ ដោយមួយជា ឧបករណ៍ថតទិន្នន័យហោះហើរ និង មួយទៀតជាម៉ាស៊ីនថតសំឡេង។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលនេប៉ាល់ បានបង្កើតក្រុមមួយ មានសមាជិក៥នាក់ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ និងស្នើវិធានការបង្ការសម្រាប់វិស័យអាកាសចរណ៍។

គួរបញ្ជាក់ជាថ្មីថា ប្រទេសនេប៉ាល់មានកំណត់ត្រាគ្រោះថ្នាក់ផ្នែកអាកាសចរណ៍ជាញឹកញាប់ ដោយសារតែបញ្ហាអាកាសធាតុ និងអាកាសយានដ្ឋាន មានទីតាំងនៅតំបន់ភ្នំ ដែលពិបាកចូលទៅដល់។
នៅដើមឆ្នាំ ២០១៨ ជើងហោះហើរ អាមេរិក-Bangla ដែលដឹកមនុស្សចំនួន៧១នាក់ចេញពីទីក្រុង ដាកា ក្នុងប្រទេសបង់ក្លាដែស បានឆាបឆេះនៅពេលចុះចតក្នុងទីក្រុង Kathmandu ដោយបានសម្លាប់មនុស្សចំនួន៥១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ រកឃើញអ្នកស្លាប់ និងបំណែកយន្តហោះ ដែលធ្លាក់នៅ នេប៉ាល់ ហើយ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


