Connect with us

ជីវិតកម្សាន្ដ

សាក្សីរៀបរាប់ពីទិដ្ឋភាពដែលតារាសម្តែង Menglong ធ្លាក់ពីលើអគារ

បានផុស

នៅ

កាលពីថ្ងៃទី ១១ ខែកញ្ញា ដំណឹងដែលតារាសម្ដែងលោក Menglong Yu បានស្លាប់ដោយសារធ្លាក់ពីលើអគារមួយបានធ្វើឲ្យផ្អើលពេញបណ្តាញសង្គម។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា តារារូបនេះបានរៀបចំពិធីជប់លៀងជាមួយមិត្តភក្តិនៅផ្ទះ។ ក្រោយ​ពី​ហូប​បាយ​ចប់​ក៏​ត្រឡប់​ទៅ​បន្ទប់​ដេក​វិញ​ នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ កញ្ញា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា មិត្ត​ភក្តិ​របស់​គាត់​បាន​ចាកចេញ​ទៅ​បាត់​មិន​ឃើញ​តារាប្រុស។ អ្នកជិតខាងម្នាក់ដែលបណ្ដើរឆ្កែដើរកម្សាន្ត ស្រាបតែប្រទះឃើញសាកសពរបស់លោកនៅខាងក្រោម ហើយរាយការណ៍ទៅប៉ូលិសភ្លាមៗ។

យោងតាមព័ត៌មានចុងក្រោយ ផ្ទះល្វែងដែលតារាសម្ដែងរូបនេះបានស្លាប់គឺនៅជាន់ទី៦ ក្នុងតំបន់លំនៅដ្ឋានមួយទីក្រុងប៉េកាំង ប្រទេសចិន។ ប៉ូលិស​បាន​ច្រានចោល​លទ្ធភាព​ដែល​ថា ​នេះ​ជា​ករណី​ព្រហ្មទណ្ឌ ប៉ុន្តែ​ព័ត៌មានលម្អិត​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​នៅឡើយ។

ភ្លាមៗ អ្នកយកព័ត៌មានបានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាព ហើយបាននិយាយថា ភត្តុតាងដែលបានកើតឡើងត្រូវបានសម្អាតហើយ មិនមានរបងព័ទ្ធជុំវិញនោះទេ។ នៅ​ផ្ទះ​ល្វែង​ដែល​មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សង្វេគ​បាន​កើត​ឡើង​នោះ អេក្រង់​បង្អួច​បាន​ខូច។ បើ​តាម​អ្នក​យក​ព័ត៌មាន ការ​បើក​កញ្ចក់​បង្អួច​គឺ​ងាយ​ស្រួល​ណាស់ ប៉ុន្តែ​ការ​ដក​អេក្រង់​ចេញ​គឺ​ពិបាក​ណាស់។

ស្ត្រី​អ្នក​ជិត​ខាង​ម្នាក់ដែលជាសាក្សី​បាន​បង្ហើប​ថា មិត្ត​របស់​នាង​បាន​យក​ឆ្កែ​ទៅ​ដើរ​លេង​នៅ​ម៉ោង​ប្រហែល ៦ ព្រឹក។ ដោយសារ​ឆ្កែ​ធុំក្លិន​ឈាម ទើប​ប្រទះឃើញ​មនុស្ស​ដេក​នៅលើដី​។ មិន​យូរ​ប៉ុន្មាន មាន​គេ​រត់​ចុះ​មក​ក្រោម ហើយ​យក​ខោអាវ​បិទ​មុខ​ជន​រង​គ្រោះ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះ​បិទ​កន្លែង​កើតហេតុ ដើម្បី​រង់ចាំ​សមត្ថកិច្ច​មក​ដល់ ហើយ​ការ​បិទ​ផ្លូវ​ត្រូវ​បាន​លើក​ឡើង​នៅ​ម៉ោង​៩​ព្រឹក ។

ស្ត្រីរូបនេះបានបន្ថែមថា ដោយសារតែនាងមើលមុខមិនច្បាស់ ទើបនាងមិនដឹងថាជាបុគ្គលល្បីនោះទេ ប៉ុន្តែបន្ទាប់ពីមើលព័ត៌មាន ទើបនាងដឹងថាជា Menglong Yu។

អ្នកសរសេរប្លុក Jiang Xiaoyan គឺជា​អ្នក​ដំបូង​គេ​ដែល​ប្រកាស​ដំណឹង​មរណភាព​របស់ Yu Menglong បាននិយាយថា ប៉ូលិសបានរកឃើញនាឡិកាម៉ាក Rolex ចំនួនពីរដែលជារបស់មិត្តភក្តិនៅក្នុងហោប៉ៅអាវរបស់សព។ ជាមួយ​គ្នា​នេះ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា លោក Jiang Xiaoyan ក៏​បាន​លុប​រាល់​ការ​បង្ហោះ​ដែល​ទាក់ទង​នឹង Yu Menglong ដែរ។ កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនថា តារាប្រុសរូបនេះត្រូវជាប់គាំងរយៈពេល៣ឆ្នាំ ដោយសារតែលោកបដិសេធចំពោះច្បាប់ដែលមិនបានសរសេរនៅក្នុង វិស័យកម្សាន្ត។

សូមជម្រាបជូនថា Yu Menglong កើត​នៅ​ឆ្នាំ ១៩៨៨ ជា​តារា​ចម្រៀង​និងសម្ដែងចិន​។ គាត់បានបញ្ចប់ការសិក្សាពីសាលាសិល្បៈសម្ដែងប៉េកាំងក្នុងឆ្នាំ ២០១០ ហើយបានបង្ហាញខ្លួនជាសាធារណៈជាផ្លូវការនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៣។ ក្នុងឆ្នាំដដែលនោះគាត់បានចូលរួមក្នុងកម្មវិធីស្វែងរកទេពកោសល្យច្រៀង Super Boy ដែលរៀបចំដោយទូរទស្សន៍ Hunan TV ឈ្នះជើងឯកនៅទីក្រុងប៉េកាំង និងជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ទូទាំងប្រទេស។

តារាសម្តែងរូបនេះត្រូវបានគេស្គាល់ថាជាតួ Jiu Wang Qi Han នៅក្នុងរឿងភាគដ៏ល្បីរបស់ Crown Princess Promotion Record ។ បន្ទាប់មកគាត់បានចូលរួមជាបន្តបន្ទាប់នៅក្នុងស្នាដៃល្បីៗជាច្រើនដូចជា Eternal Love និង Legend of White Snake ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ថានភាពលោក ថាក់ស៊ីន ក្រោយចូលពន្ធនាគារ​​ ក្នុងនាមជាអ្នកទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម