Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល បន្តឈូសឆាយផ្លូវសំបុកមាន់៣សង្កាត់ក្នុងមូលដ្ឋាន

បានផុស

នៅ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ​ អាជ្ញាធរខណ្ឌកំបូលបានដាក់គ្រឿងចក្រឈូសឆាយផ្លូវដែលមា​នជង្ហុកសំបុកមាន់ពិបាកក្នុងការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានចំនួន៣សង្កាត់​ ដែលរងការខូចខាត​ ដេីម្បីសម្រួលក្នុងការធ្វេីដំណេីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានឱ្យដឹងថា​ ដោយសារតែផ្លូវខាងលេីខូចខាតមានសំបុកមាន់ច្រេីនពិបាកក្នុងការធ្វេីដំណេីរ​ ដេីម្បីសម្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ងាយស្រួលក្នុងឱកាសខែបុណ្យទាន​ ទេីបលោកឃឹម ស៊ុនសូដា អភិបាលនៃគណ:អភិបាលខណ្ឌកំបូល រាជធានីភ្នំពេញ​ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌកំបូល  ដាក់គ្រឿងចក្រឈូសឆាយពង្រៀបផ្លូវខាងលេី។ 

អាជ្ញាធរបានបន្តឱ្យដឹងថា​ ការឈូសឆាយផ្លូវសំបុកមាន់ខាងលេីនេះ​ ទីមួយ​ ចាប់ពីក្លោងទ្វាវត្តគោកខ្សាច់​ ផ្លូវជាតិលេខ៣​ ភូមិគោកខ្សាច់​ សង្កាត់ភ្លេីងឆេះរទេះ​  រហូតទៅដល់​ ក្នុងមូលដ្ឋានសង្កាត់ប្រទះឡាង​ និងទី២​ ផ្លូវ៦០ម៉ែត្រ​ រហូតទៅដល់ផ្លូវល្បឿនលឿន​ ក្នុងមូលដ្ឋានភូមិអករំដួលត្បូង​ សង្កាត់ស្នោ​ ខណ្ឌកំបូល។ 

ជាមួយគ្នានេះផងដែរ​ លោកអភិបាលខណ្ឌក៏បានដាក់គ្រឿងចក្រដេីម្បីឈូសឆាយផ្លូវជង្ហុកសំបុកមាន់​ មួយចំនួនទៀតដែលរងការខូចខាត៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម