Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង Yoo Jae Suk ចាយលុយជាង៥លានដុល្លារ សង់អគារតម្លៃជាង១៤លានដុល្លារ

បានផុស

នៅ

យោងតាមឧស្សាហកម្មអចលនទ្រព្យនៅថ្ងៃទី ១៣ ខែកញ្ញាបានរាយការណ៍ថា ពិធីករ/តារាកំប្លែងលោក Yoo Jae Suk បានចាយប្រាក់ចំនួន ៧.៧ ពាន់លានវ៉ុន (៥.៥ លានដុល្លារអាមេរិក) សម្រាប់ការសាងសង់អគារលើអចលនទ្រព្យ ២០ពាន់លានវ៉ុន (១៤.៤ លានដុល្លារអាមេរិក) របស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អចលនទ្រព្យនេះមានទីតាំងនៅ Nonhyeon-dong ទីក្រុងសេអ៊ូល មានផ្ទៃដីដែលអាចសាងសង់បាន ៥៧៣.៧ ម៉ែត្រការ៉េ និងផ្ទៃដីសរុប ១,៦៥៣.៥៥ ម៉ែត្រការ៉េ។ Yoo Jae Suk បានទិញដីនេះតាមរយៈប្រតិបត្តិការពីរដាច់ដោយឡែកពីគ្នាក្នុងខែមិថុនា ឆ្នាំ២០២៣ ដោយទទួលបានទំហំ ២៩៨.៥ ម៉ែត្រការ៉េតម្លៃ ១១.៦ ពាន់លានវ៉ុន (៨.៣ លានដុល្លារអាមេរិក) និងមួយទៀត ២៧៥.២ ម៉ែត្រការ៉េតម្លៃ ៨.២ ពាន់លានវ៉ុន (៥.៩ លានដុល្លារ)។ បន្ទាប់មកនៅក្នុងខែវិច្ឆិកាឆ្នាំដដែល Yoo Jae Suk បានទទួលលិខិតអនុញ្ញាតសាងសង់តាមរយៈអាជីវកម្មអចលនទ្រព្យរបស់គាត់ «JS607»។

ការសាងសង់លើអចលនទ្រព្យថ្មីរបស់តារាកំប្លែងរូបនេះ បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំមុន។ អគារ​នេះ​មាន​កម្ពស់​៤​ជាន់​ពីលើ​ដី និង​៣​ជាន់​ក្រោម​ដី នឹង​ត្រូវ​បញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំក្រោយ​។

តាមពិតទៅ អចលនទ្រព្យនេះមានទីតាំងនៅកាត់ផ្លូវពីភ្នាក់ងារបច្ចុប្បន្នរបស់ Yoo Jae Suk គឺអង់តែន។ តំបន់នេះក៏មានភ្នាក់ងារកម្សាន្តជាច្រើនផងដែរ រួមទាំងទីស្នាក់ការកណ្តាលរបស់ Na Young Suk PD’s Egg Is Coming ។ ជាមួយនឹងការសាងសង់ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន មនុស្សជាច្រើនចង់ដឹងថាតើអគារដែលបានបញ្ចប់នឹងត្រូវប្រើប្រាស់ដោយ Yoo Jae Suk យ៉ាងដូចម្តេច។

ជាមួយគ្នានេះដែរ Yoo Jae Suk ក៏ជាម្ចាស់នៃផ្ទះ Penthouse Nonhyeon-dong ដែលមានតម្លៃ ៨៧ពាន់លានវ៉ុន (៦.២ លានដុល្លារ) និង Apartment apgu-jeong ដែលមានតម្លៃប្រហែល ៧ពាន់លានវ៉ុន (~ ៥លានដុល្លារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពយន្ត «Bon Appétit, Your Majesty» រងភាពភាពចម្រូងចម្រាស ដោយសារតែភាសាចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម