Connect with us

ជីវិតកម្សាន្ដ

Park Bom បញ្ចាក់សាថ្មីថា Lee Min Ho ជាគូស្នេហ៍ ខណៈហ្វេនបារម្ភសុខភាពកាន់តែធ្ងន់

បានផុស

នៅ

នៅកាលពីថ្ងៃទី ១៤ ខែកញ្ញា Park Bom បានបង្ហោះរូបថតថ្មីទៅក្នុងគណនីផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងចំណងជើងថា «Park Bom. On the street»។ នៅក្នុងរូបភាពនេះ គេឃើញ សមជិកក្រុម 2ne1 ចេញទៅដើរលេង ដោយស្លៀកពាក់អាវក្រៅពណ៌ខ្មៅ ភ្ជាប់ជាមួយនឹងខ្សែក rosary ព្រមទាំងមួលសក់​រួញ​បន្តិច ​បាន​បន្ថែម​ភាព​ទាក់ទាញ​ពី​ធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖allkpop

ប៉ុន្តែ​អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​មិន​មែន​មាន​ត្រឹមតែ​រូប​ថត​នោះ​ទេ ពោល​គឺ Park Bom បាន​ដាក់​ស្លាក​តារា​សម្ដែង Lee Min Ho ម្ដង​ទៀត​ក្នុង​ការ​បង្ហោះមួយនោះ។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ តារាស្រីវ័យ៤១ឆ្នាំបាន​បង្កើត​ពាក្យ​ចចាមអារ៉ាម​ថា ខ្លួន​មាន​ស្នេហា​ជាមួយ Lee Min Ho ដោយ​បង្ហោះ​រូបថត ហើយ​ហៅ​គាត់​ថា ស្វាមីពិតៗ។ នៅពេលនោះ ភ្នាក់ងាររបស់នាងបានច្រានចោលថា វាគ្មានអ្វីក្រៅពី fandom នោះទេ។

ទោះជាយ៉ាងនេះក្ដី កាលពីដើមឆ្នាំនាងបានបង្ហោះរូបថតខ្លួនឯង ជាមួយនឹងតារាសម្ដែង Lee Min Ho នៅលើគណនីបន្ទាប់បន្សំ ជាមួយនឹងការអះអាងដូចគ្នា។ ទោះបីជាភ្នាក់ងាររបស់នាង បញ្ជាក់ម្តងហើយម្តងទៀតថាវាជាអ្នកគាំទ្រក៏ដោយ ប៉ុន្តែ Park Bom បានទទូចថាជាការពិត។ សូម្បីតែការចោទប្រកាន់ថា ការបង្ហោះត្រូវបានលុបដោយក្រុមហ៊ុនរបស់នាង ប្រឆាំងនឹងឆន្ទៈរបស់តារាស្រីក៏ដោយ។

ដោយឡែក ងាកទៅកាន់ភាគីរបស់ Lee Min Ho បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងណាមួយដោយនិយាយថា ១មិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Park Bom» ហើយថាពាក្យចចាមអារ៉ាមនេះគឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ បន្ទាប់ពីនោះ Park Bom បានបង្ឲ្យមានការព្រួយបារម្ភបន្ថែមទៀតជាមួយនឹងការលើកឡើងដែលច្របូកច្របល់ នៅចំណុចមួយដែលនិយាយថានាងនៅលីវ ប៉ុន្តែក៏បានលើកឡើងថា Lee Min Ho បានស្នើឲ្យនាងបង្ហោះការអះអាងបែបនេះដលសាធារណជនផងដែរ។

ថ្វីដ្បិតតែថ្មីៗនេះ តារាចម្រៀងស្រីសំឡេងផ្អែម បានចូលរួមក្នុងសកម្មភាពក្រុម 2NE1 ជាថ្មីក៏ដោយ ប៉ុន្តែនាងបានប្រកាសផ្អាកកាលពីខែសីហា ដោយសារបញ្ហាសុខភាព។ ក្រុមនេះបន្តការផ្សព្វផ្សាយជាក្រុមដោយមានតែ CL, Dara, និង Minzy ខណៈដែល Park Bom បានរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះ។

ជាមួយនឹងការបង្ហោះចុងក្រោយរបស់នាងដែលដាក់ស្លាក Lee Min Ho ម្តងទៀត អ្នកគាំទ្របានសម្តែងការព្រួយបារម្ភជាថ្មី ដោយបញ្ចេញមតិថា តើសុខភាពរបស់សមាជិកក្រុម2ne1 ពិតជាសុខសប្បាយពិតមែនឬយ៉ាងណាំ? ស្របពេលដែឡអ្នកគាំទ្រសង្កេតឃើញថា នាងមើលទៅកាន់តែគួរឲ្យខ្លាចនិងព្រួយបារម្ភជាងមុនទៀត៕

រូបភាព៖allkpop

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកំប្លែង Yoo Jae Suk ចាយលុយជាង៥លានដុល្លារ សង់អគារតម្លៃជាង១៤លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម