Connect with us

កីឡា

តាំង​ពី​ចាប់​អាជីព​ប្រដាល់មក​ដល់​សព្វ​ថ្ងៃ​​ ឡៅ​ ចិត្រា​ ចាញ់​សន្លប់​តែ​ ២ដង​គត់​

បានផុស

នៅ

ការ​សន្លប់​របស់​កីឡាករ​ ឡៅ ចិត្រា​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយ​សារ​តែ​ជា​រឿង​កម្រ​បំផុត​ចំពោះ​រូប​គេ​ដែល​មាន​ដៃ​គូ អាច​វាយ​រហូត​សន្លប់​បែប​នេះ​ ខណៈ​តាំង​ពី​ចាប់​អាជីព​មក​ធ្លាប់​សន្លប់​តែ​ ២ដង​ប៉ុណ្ណោះគិត​ត្រឹម​ប្រកួត​ចុងក្រោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិត្រា​ ពេលចាញ់ ​Antonio Martinez

ឡៅ​ ចិត្រា​ ជា​កីឡាករ​កំពូល​មួយ​រូប​របស់​កម្ពុជា​ដែល​អ្នក​គាំទ្រ​ដឹង​ពី​សមត្ថភាព​ ភាព​ខ្លាំង​ ធន់​ និងបាន​ទទួល​ស្គាល់​គ្រប់​គ្នា​ពី​មិត្ត​រួម​អាជីព​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​។​ ទាំង​បច្ចេកទេស​ក្បាច់​ស្នៀត​ និង​ភាព​ធន់​ រូប​គេ​មាន​គ្រប់​ទាំង​អស់​ និង​មាន​តិច​ណាស់​ដែល​រូប​គេ​បរាជ័យ​។​

ចិត្រា​ ពេលចាញ់ ​Antonio Martinez

យ៉ាងណា​ដោយ​សារ​បញ្ហា​សុខភាព​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​ឃើញ​ ឡៅ​ ចិត្រា​ មិន​សូវ​ចេញ​ប្រកួត​ដូច​កីឡាករ​គុន​ខ្មែរ​ដទៃ​ទៀត​ឡើយ។​ ការ​អាក់ខាន​ឡើង​ប្រកួត​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ឡើង​ទម្ងន់​ជា​ខ្លាំង​រហូត​ប្រកួត​ចុង​ក្រោយ​​វាយ​ដល់ទៅ​ ៧០​គីឡូក្រាម​ទៅហើយ។​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​សារ​មិន​សូវ​បាន​ចេញ​ប្រកួត​នោះ​សមត្ថភាព​របស់​ ឡៅ​ ចិត្រា​ ក៏​បានធ្លាក់​ចុះ​ផង​ដែរ​ដោយ​ធ្វើ​មិន​សូវ​បាន​ល្អ​ដូច​កាល​ពី​វ័យ​ក្មេង​ៗឡើយ។​

ចិត្រា​ ពេលចាញ់ ​Antonio Martinez

លោក​ ឡៅ​ ស៊ីណាត​ ដែល​ជាបង​ប្រុស​របស់​ ចិត្រា​ ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ តាំង​ពី​ចាប់​អាជីព​ប្រដាល់មក​គឺ​ប្អូន​ប្រុស​លោក​ធ្លាប់​ចាញ់​សន្លប់​ ១ដង​កាល​ពីទើប​ចូល​​ប្រដាល់​ដំបូងៗ​ដោយ​កាល​នោះ​ចាញ់​កីឡាករ​ថៃ។​ ដោយសារ​តែ​រូប​គេ​នៅ​ខ្ចី​ទើប​តែ​ចូល​ហ្វឹកហាត់​ទៀត​ហេតុ​នេះបាន​​បាញ់​រហូត​សន្លប់​កាល​ពី​ដំបូង​នោះ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​

ចិត្រា​ ពេលចាញ់ ​Antonio Martinez

ងាក​មក​ការ​ប្រកួតនៅ​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ក្នុង​កម្មវិធី​ប្រដាល់​ Land Of Peace ជា​មួយ​​កីឡាករ​អាមេរិក​ Antonio Martinezus បាន​ផ្ដួល​ឲ្យ​ ឡៅ​ ចិត្រា​ រហូត​ដល់​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​នៅ​ទឹក​ទី២​។​ ការ​សន្លប់​ក្រោម​ថ្វីដៃ​កីឡាករ​អាមេរិក​រូប​នេះ​បាន​ធ្វើ​ឲ្យ​ ចិត្រា​ កើន​​កំណត់​ត្រា​សន្លប់​ដល់​ទៅ ២ដង​ហើយ​តាំង​ពី​ចាប់​អាជីព​ប្រដាល់​គុន​ខ្មែរ​ប្រហែល​ ១០​ឆ្នាំ​មក​នេះ។​

កីឡាករ​ ឡៅ ចិត្រា​

ការ​សន្លប់​របស់​ ចិត្រា​ នេះ​ជា​រឿង​សោកស្ដាយ​មួយ​ចំពោះ​អ្នក​គាំទ្រ​គុន​ខ្មែរ​ពិសេស​នោះ​អ្នក​គាំទ្រ​ផ្ទាល់​លើ​រូប​គេ​កន្លងមក។​ មាន​អ្នក​គាំទ្រ​សុំ​ឲ្យ​ ចិត្រា​ ខំ​ពង្រឹង​សមត្ថភាព​ឡើង​វិញ​ និង​និយាយថា​ «ចង់​ឃើញ​ ចិត្រា​ ពី​មុន​មក​វិញ​​» ទៀតផង។​ រង់ចាំ​មើល​បន្ទាប់​ពីការ​ប្រកួត​ចាញ់​សន្លប់​នេះ​ទៅ​តើ​ ឡៅ​ ចិត្រា​ នឹង​ពង្រឹង​សមត្ថភាព​ អភិវឌ្ឍន៍​ខ្លួន​យ៉ាងណា​បន្ត​ទៀត​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម