សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរចេញ-ចូល ១,៥ ម៉ឺន នាក់ ក្នុងមួយថ្ងៃ
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានឱ្យដឹងថា ក្រោយបើកឱ្យដំណើរការជាផ្លូវការ គិតពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ មានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួនជាមធ្យមប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ក្នុងមួយថ្ងៃ។

ថ្លែងប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ លោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឱ្យដឹងថា រាប់ចាប់ពីថ្ងៃនៃការបើកឱ្យដំណើរការជាផ្លូវការ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ មានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាមធ្យមប្រមាណ ១.៥ ម៉ឺន នាក់/ថ្ងៃ។ ដោយឡែក សម្រាប់ជើងហោះហើរចេញ-ចូល (ទ្វេទិស) គឺមានចំនួនជាមធ្យមប្រមាណ ១៣០ ជើង/ថ្ងៃ។
ជាមួយគ្នានេះដែរ លោក ក៏បានឱ្យដឹងដែរថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានចំនួន ២៨ ក្រុមហ៊ុន ដោយក្នុងនោះ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុក ចំនួន ២៤។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ សាងសង់នៅលើផ្ទៃដីជាង ២ ពាន់ហិកតា ដែលមានតម្លៃ ២ ពាន់លានដុល្លារ ត្រូវបានបើកឱ្យដំណើរការជើងហោះហើរដំបូង កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ មានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ ដងលើសព្រលានអន្តរជាតិភ្នំពេញ។
ទន្ទឹមនេះ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា មើលឃើញថា វឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោថ្មី មិនត្រឹមតែផ្តល់ផលចំណេញផ្នែកទេសចរណ៍នោះទេ តែក៏នឹងទាក់ទាញសក្តានុពលខាងផ្នែកពាណិជ្ជកម្មផងដែរ។

លោកបាន មានប្រសាសន៍ថា ក្រោយព្រលានយន្តហោះនេះបើកឱ្យដំណើរការជាផ្លូវការ គឺបានផ្តល់ផលចំណេញជាច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ដូចយើងបានឃើញហើយថា មិនមែនមានតែភ្ញៀវទេសចរចេញ និងចូលមកក្នុងស្រុកនោះទេ ប៉ុន្តែព្រលានយន្តហោះថ្មីនេះនឹងទាក់ទាញទៅដល់សក្ដានុពលខាងផ្នែកពាណិជ្ជកម្មផងដែរ ជាពិសេសការដឹកទំនិញនាំចេញ និងនាំចូលទាំងក្នុង និងក្រៅប្រទេស។ ព្រោះព្រលានយន្តហោះថ្មីមានផ្លូវចុះចតវែងជាងមុន ដែលផ្តល់ភាពងាយស្រួលអាចឱ្យយន្តហោះទាំងខ្នាតតូច និងខ្នាតធំចុះចតបានយ៉ាងងាយស្រួល។
លោក ស សារិន អគ្គនាយកហ៊ុនទេសចរណ៍ Channel ជាក្រុមហ៊ុនលក់សំបុត្រយន្តហោះ បានឱ្យ«កម្ពុជាថ្មី» ដឹងដែរថា ព្រលានយន្តហោះអន្តរជាតិតេជោនេះ គឺជាចលករថ្មីដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសកម្ពុជា ជាពិសេសការនាំចូលភ្ញៀវទេសចរអន្តរជាតិផ្សេងៗ ក៏ដូចជាអ្នកវិនិយោគ និងការនាំយកនូវកេរ្តិ៍ឈ្មោះ កិត្តិយសរបស់កម្ពុជាទៅលើឆាកអន្តរជាតិតាមរយៈអ្នកចូលមកទស្សនានៅកម្ពុជា។

លោក ស សារិន បានបន្តដែរថា ជាចំណុចចាប់ផ្តើមនៃការទាញយកភ្ញៀវទេសចរពីផ្លូវឆ្ងាយមកកាន់កម្ពុជា នៅកំឡុងប៉ុន្មានខែខាងមុខនេះ នឹងមានក្រុមហ៊ុនហោះហើរធំៗចំនួន ២ រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines របស់ប្រទេសអារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines របស់ប្រទេសតួកគី ក្រុមហ៊ុនទាំងពីរនេះនិងធ្វើការហោះហើរត្រង់មកកាន់ព្រលានយន្តហោះរបស់កម្ពុជា៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


