KPT+
ការនិយាយជាសាធារណៈប្រកបដោយប្រសិទ្ធភាពចូរប្រើវិធីទាំងនេះ
ការនិយាយជាសាធារណៈជះឥទ្ធិពលវិជ្ជមានលើគ្រប់អាជីពក្នុងសម័យកាលនេះ។ នរណាក៏ត្រូវតែចេះនិយាយដែរ លើកលែងតែមនុស្សដែលពុំអាចនិយាយបាន។
ទោះយ៉ាងណា ការនិយាយដែលមានភាពប៉ិនប្រសប់ និងអាចត្រូវបានគេទទួលស្គាល់ត្រងត្រាប់ស្ដាប់ មិនមែនជារឿងងាយស្រួលឡើយ ។
KPT Plus មានដំណោះស្រាយ ៥ យ៉ាងដើម្បីជួយឲ្យអ្នកក្លាយជាមនុស្សនិយាយសាធារណៈកាន់តែប្រសើរជាងមុន៖
១. ចងចាំចំណុចៗសំខាន់នៃសារ មិនមែនសូត្រចាំមាត់

ការនិយាយដែលបានល្អទៅបានមិនមែនជាការទន្ទេញឲ្យចាំមាត់នៃឃ្លាឃ្លោងពីមួយពាក្យទៅមួយពាក្យនោះទេ។ ជំនួសឲ្យការទន្ទេញពាក្យពេជន៍ សូមផ្តោតលើគំនិតសំខាន់នៃអ្វីដែលអ្នកត្រូវនិយាយ។ តើអ្វីជាប្រធានបទ និងជាគន្លឹះគោលដែលចង់បង្ហាញអ្នកកំពុងស្ដាប់? បើសិនអ្នកបានចងចាំពីរឿងទាំងនេះហើយ អ្នកអាចចាប់ផ្ដើមនិយាយតាមរបៀបខ្លួនឯង ស្ទីលខ្លួនឯង ដោយមានទំនុកចិត្ត។ ការធ្វើបែបនេះ នឹងនាំឲ្យអ្នកស្ដាប់អាចជឿជាក់ ហើយផ្ដល់តម្លៃដល់អ្នក។
២. ជជែកជាមួយអ្នកស្ដាប់មុនពេលធ្វើបទបង្ហាញ
ការជជែកជាមួយអ្នកចូលរួមមុនពេលចាប់ផ្ដើមនិយាយ ផ្តល់ឲ្យការធ្វើបទបង្ហាញមានប្រយោជន៍ជាច្រើន។ វាផ្តល់នូវភាពកក់ក្តៅដល់អ្នកស្ដាប់ និងជួយឲ្យអ្នកអាចស្ទង់ពីអារម្មណ៍របស់ពួកគេ ដើម្បីចៀសវាងនូវអ្វីដែលអ្នកចូលរួមមិនចូលចិត្ត ព្រមទាំងជួយរវាងអ្នកនិងពួកគេមានអារម្មណ៍ស្និទ្ធស្នាលនឹងគ្នា។
៣. សង្កេតអ្នកស្ដាប់ និងផ្លាស់ប្ដូរសម្លេង

អំឡុងពេលនៃការនិយាយ សូមព្យាយាមសង្កេតអ្នកស្ដាប់ផង ជាជាងខ្លួនឯង។ ត្រូវស្គាល់ពីកម្រិតនៃការចេះដឹងរបស់ពួកគេ ដូចនេះអ្នកនឹងមានភាពងាយស្រួលក្នុងការជ្រើសរើសពាក្យ និង ភាសានៃការនិយាយ ដើម្បីឲ្យស៊ីគ្នា។ មួយវិញទៀត កុំនិយាយស្មើរហូត ត្រូវចេះផ្លាស់ប្ដូរសម្លេងមានខ្ពស់មានទាបដើម្បីឲ្យអ្នកចូលរួមចូលចិត្តស្ដាប់។ ក្រៅពីនោះ វាគ្មិនគួរចេះនិយាយលេងសើចខ្លះ ឬបញ្ចូលរូបភាពឬវីដេអូខ្លីសប្បាយៗចូលក្នុងស្លាយដើម្បីបង្កបរិយាកាសរីករាយក្នុងការជជែក។
៤. កុំដាក់សម្ពាធលើខ្លួនឯង
សូម្បីតែវាគ្មិនដែលធ្លាប់ឡើងនិយាយជាច្រើនដង ក៏នៅតែអាចមានអារម្មណ៍សម្ពាធមុនពេលធ្វើបទបង្ហាញដែរ។ វិធីដែលមានប្រសិទ្ធភាព ដើម្បីដកសម្ពាធចេញត្រូវផ្លាស់ប្តូរការគិតពីការខ្លាចនិយាយមិនបានល្អ ខ្លាចរៀបចំខ្លួនមិនត្រូវចិត្តអ្នកអង្គុយស្ដាប់ ខ្លាចតែនិយាយខុសគេសើច ។ល។ ផ្ទុយទៅវិញត្រូវផ្ដោតលើអ្នកចូលរួម ដោយតាំងខ្លួនជាអ្នកផ្ដល់គំនិតល្អៗដល់ពួកគេនៅថ្ងៃនេះ គិតថា ល្អយកចុះ អាក្រក់កុំយកតាមខ្ញុំមានភាពជឿជាក់ជាងមុន។
៥. សង្ខេបខ្លឹមសារ

មុននឹងបញ្ចប់ការនិយាយជាសាធារណៈ អ្វីដែលល្អគឺគួរតែសង្ខេបនូវអត្ថន័យ ដោយជារួមមួយនឹងសម្រង់ពាក្យល្អៗ ដើម្បីផ្ដល់ឲ្យអ្នកស្ដាប់អាចចងចាំពីខ្លឹមសារប្រធានបទរបស់អ្នក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ហេតុផល ៣ យ៉ាងនេះហើយដែលគ្រប់គ្នាគួរតែចាប់ផ្ដើមពុះពារបង្កើតក្ដីស្រមៃ
ចុចអាន៖កំហុសក្នុងអាជីវកម្មក្មេងខ្ចី ជះឥទ្ធិពលដល់សហគ្រិនភាពដំបូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


