ព័ត៌មានអន្ដរជាតិ
ជនភៀសខ្លួនស៊ូដង់យ៉ាងតិច ៥០ ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះទូកនៅលីប៊ី
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បាននិយាយថា យ៉ាងហោចណាស់ជនភៀសខ្លួនស៊ូដង់ ៥០ នាក់បានស្លាប់ ខណៈពេលដែលទូកដឹកមនុស្ស ៧៥ នាក់បានឆេះចេញពីឆ្នេរសមុទ្រលីប៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែកញ្ញា។

ក្រោយការជួយសង្គ្រោះមានអ្នកនៅរស់រានមានជីវិតចំនួន ២៤ នាក់ តែពួកគេសុទ្ធតែរងរបួស។ ឧបទ្ទវហេតុនេះបានបន្ថែមទៅលើគ្រោះមហន្តរាយជនចំណាកស្រុកជាបន្តបន្ទាប់នៅសមុទ្រមេឌីទែរ៉ាណេ ដែលជាផ្លូវធ្វើចំណាកស្រុកដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក។
ក្រុមសិទ្ធិមនុស្សព្រមានថា ជម្លោះនៅក្នុងប្រទេសលីប៊ី ការរំលោភបំពាននៅក្នុងមណ្ឌលឃុំឃាំង និងការកាត់បន្ថយប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើឱ្យជនភៀសខ្លួន និងជនចំណាកស្រុកស្ថិតក្នុងហានិភ័យខ្លាំង ខណៈដែលពួកគេព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ទៅកាន់អឺរ៉ុប។

គួរបញ្ជាក់ថានៅសមុទ្រមេឌីទែរ៉ាណេ យ៉ាងហោចណាស់ជនចំណាកស្រុក ឬជនភៀសខ្លួន ២៤៥២ នាក់បានស្លាប់ ឬបាត់ខ្លួនកាលពីឆ្នាំមុន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


