ព័ត៌មានជាតិ
សាឡាងកោះនរាកោះពេជ្រ បើកដំណើរការរំដោះការស្ទះចរាចរណ៍នៅច្បារអំពៅ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ និងពីកោះពេជ្រទៅកោះនរា ដើម្បីរំដោះការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សហើយ ដោយសារមានការដ្ឋានអ៊ុតកៅស៊ូលើស្ពានច្បារអំពៅ ដែលត្រូវធ្វើទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែមេសានេះ។

ដើម្បីសម្រួលការងារនៃការដឹកជញ្ជូននេះឱ្យយកាន់តែប្រសើរ ក្រោយពីមានការណែនាំពីអភិបាលរាជធានី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី០៩ មេសានេះបានចុះពិនិត្យនៅទីតាំងខាងលើ ដើម្បីសម្រួលការដឹកជញ្ជូនឱ្យបានប្រសើរឡើង។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី គឺបានសម្រេចឱ្យក្រុមហ៊ុនឯកជន ដាក់សាឡាងចម្លងយានយន្តចេញពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រទៅកោះនរា ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅច្បារអំពៅ ហើយការចម្លងនេះនឹងធ្វើឡើងចាប់ពីពេលនេះតទៅ ដោយមិនមែនតែ៣ថ្ងៃនោះទេ គឺនឹងធ្វើការចម្លងរាល់ថ្ងៃតែម្តង។

គួរបញ្ជាក់ថា នៅលើស្ពានព្រះមុនីវង្សចាស់ម្សិលមិញនេះ ក្រុមការងារកំពុងឈូសឆាយកៅស៊ូចាស់ ដោយមិនអាចបើកឱ្យមហាជនធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ បង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹមរហូតដល់យប់។
គ្រាន់តែបើកឱ្យដំណើរការឆ្លងសាឡាងភ្លាម មានប្រជាពលរដ្ឋ និងមន្ត្រីរាជការបានឆ្លងយ៉ាងច្រើន និងមមាញឹក ដោយមានសាឡាងចំនួន២គ្រឿងដឹកអ្នកដំណើរទៅមក៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


