ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិបំបែកកំណត់ត្រាខ្ពស់បំផុតថ្មី លើស ៣ ៨០០ ដុល្លារ/អោន
តម្លៃមាសអន្តរជាតិបន្តបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ដោយកើនលើស ៣ ៨០០ ដុល្លារ/អោន សម្រាប់ការជួញដូរនារសៀលថ្ងៃចន្ទនេះ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ៥៤,២៩ ដុល្លារ ឬ ១,៤៤ ភាគរយ ដល់ ៣ ៨១៤,១៥ ដុល្លារ/អោន គិតត្រឹមម៉ោង ៥ និង ៣០ នាទី នៅទីក្រុងហុងកុង។
កំណើនតម្លៃមាសអន្តរជាតិបច្ចុប្បន្នជំរុញដោយការធ្លាក់ចុះប្រាក់ដុល្លារអាមេរិក ចំពេលដែលវិនិយោគិននៅថ្ងៃចន្ទនេះ រងចាំមើលកិច្ចប្រជុំសភាអាមេរិក រួមទាំងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចលើថវិកាប្រើប្រាស់សម្រាប់រដ្ឋាភិបាលសហព័ន្ធក្នុងរយៈពេលខ្លី។ បើគ្មានការសម្រេចទេ នោះ រដ្ឋាភិបាលអាមេរិកនឹងត្រូវបិទដំណើរការជាបណ្ដោះអាសន្ន ហើយអាចពន្យារពេលចេញទិន្នន័យសំខាន់ៗដូចជា របាយការណ៍ស្ដីពីការងារនៅថ្ងៃសុក្រ។
លទ្ធភាពនៃការបិទរដ្ឋាភិបាលអាមេរិក បន្តធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យតម្លៃមាសកើនឡើង។
ជាមួយគ្នានោះ លទ្ធភាពដែលទិន្នន័យការងារអាមេរិកមិនសូវល្អ អាចជួយជំរុញឱ្យធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) កាត់បន្ថយអត្រាការប្រាក់ជាថ្មីនៅខែតុលាខាងមុខ ដែលជាកត្តារុញតម្លៃមាសផងដែរ។ ក្រៅពីនេះ កត្តាផ្សេងៗទៀតរួមទាំងឯករាជ្យភាពរបស់ Fed ជុំវិញសម្ពាធឱ្យបន្ថែមការកាត់អត្រាការប្រាក់ពីលោក ត្រាំ និងរដ្ឋបាលរបស់លោក។
រាប់តាំងពីដើមឆ្នាំមក តម្លៃមាសអន្តរជាតិបានកើនឡើងប្រហែល ៤៥ ភាគរយ រួចមកហើយ ដោយសារតែសង្រ្គាមពាណិជ្ជកម្មពន្ធគយរបស់លោក ត្រាំ តម្រូវការពីធនាគារកណ្ដាល និងភាពតានតឹងភូមិសាស្រ្តនយោបាយជាដើម៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


