Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រ ចិនដ៏ល្បីមួយរូប ទទួលមរណភាពក្នុងវ័យ២៨ឆ្នាំ

បានផុស

នៅ

ការស្លាប់ភ្លាមៗរបស់អ្នកស្រាវជ្រាវ និងជាអ្នកបង្កើតថ្មីនៅសកលវិទ្យាល័យព្រីនស្តុនជនជាតិចិនដ៏ជោគជ័យម្នាក់ ក្នុងវិស័យអេឡិចត្រូនិកដើរដោយ AI បានធ្វើឲ្យសហគមន៍អ្នកសិក្សា និងបណ្តាញអនឡាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Li Haoran អាយុ ២៨ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់គាត់នៅ West Windsor រដ្ឋ New Jersey កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមសាកលវិទ្យាល័យ។ ការស្លាប់របស់លោក ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរដ្ឋបាលរបស់សាកលវិទ្យាល័យកាលពីថ្ងៃសុក្រ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមទៀតមិនអាចរកបានភ្លាមៗនោះទេ។

លោក Li គឺជាអ្នកមានទេពកោសល្យពិសេសម្នាក់ក្នុងវិស័យអេឡិចត្រូនិចថាមពល និងការរៀនម៉ាស៊ីន ហើយថ្មីៗនេះបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងកុំព្យូទ័រ បន្ទាប់ពីការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tsinghua ។

Li បានទទួលសញ្ញាប័ត្របរិញ្ញាបត្រពីសាកលវិទ្យាល័យ Tsinghua ក្នុងឆ្នាំ ២០១៩ ជាកន្លែងដែលគាត់ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រ (B.S.) ផ្នែកវិស្វកម្មអគ្គិសនី។ Li បានមកដល់ព្រីនស្តុនក្នុងខែសីហា ឆ្នាំ ២០១៩ ហើយទទួលបានថ្នាក់អនុបណ្ឌិតរបស់គាត់នៅឆ្នាំ ២០២១។ គាត់បានបញ្ចប់ថ្នាក់បណ្ឌិតរបស់គាត់នៅក្នុងខែមិថុនា នេះបើយោងតាម ​​LinkedIn របស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សារព័ត៌មានថៃ៖ ស្ត្រី​​ថៃ​ដំបូង​គេ ត្រូវតុលាការកាត់​ទោស​ប្រហារ​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម