Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​ស្តីទីពេល​ផ្ទុះ​អាវុធ​ជាមួយកម្ពុជា​ ពេលនេះ Natthapol Nakpanich កាន់តំណែង​ជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​ពេញលេញ​​

បានផុស

នៅ

​​លោក Natthapol Nakpanich បាន​ចូល​កាន់​តំណែង​ជា​​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ថៃ​ពេញ​លេញ​ ក្រោម​រដ្ឋាភិបាល​​របស់​នាយករដ្ឋមន្ត្រី​ ​លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) ដែល​អាច​កាន់​អំណាច​​ត្រឹម​តែ​រយៈពេល៤ខែ​​ ដើម្បីរំលាយសភា​​បើកផ្លូវឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។

​​ជារដ្ឋមន្ត្រី​ស្តីទី​ក្នុង​​​អំឡុងពេលផ្ទុះ​អាវុធ​ជាមួយ​កម្ពុជា លោក Natthapol Nakpanich បាន​កាន់តំណែង​​ជា​​​អនុរដ្ឋមន្ត្រីក្រោម​ការ​ដឹកនាំ​របស់​អតីត​​នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និង ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជា​​ដឹកនាំ​​នៃ​គណបក្ស​ភឿថៃ ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​​​​ប្រកប​ដោយភាព​ចម្រូង​ចម្រាស​រយៈពេល​​ជាង​២​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Natthapol Nakpanich ​រដ្ឋមន្ត្រី​ការពារជាតិថៃ​។ The Standard

​នាយករដ្ឋមន្ត្រី​ថៃ​ លោក អានុទីន ចានវីរៈគុល ដែល​​​ប្រកាស​រំលាយ​សភា​នៅចុង​ខែ​មករា​​ឆ្នាំ​​២០២៦ បាន​ដឹកនាំ​រដ្ឋាភិបាល​សំឡេងភាគតិច​ និង​មិនបាន​ស្វះ​ស្វែ​ងរក​ការ​ចែក​រំលែក​អំណាច​​ទូលំទូលាយ​ជាមួយ​គណបក្ស​​ផ្សេង​ៗ​ក្នុងរដ្ឋាភិបាល​ចម្រុះ​របស់​លោក​នោះទេ ដោយ​​ផ្លាស់ប្តូរ​​រដ្ឋមន្ត្រី​សំខាន់​ៗមួយចំនួន​ប៉ុណ្ណោះ ហើយ​​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​ចំនួន​ក៏នៅរក្សា​​ទុកតាម​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​។

​ក្នុងអំឡុង​ពេលដែល​ មហាក្សត្រ​ថៃ​បាន​​ចេញ​​​រាជក្រឹត្យ​តែង​តាំង​ការរុះ​រើ​សមា​​សភាព​គណៈរដ្ឋមន្ត្រី​ថៃ​​​របស់​អតីត​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលថ្ងៃទី​៣០ខែ​មិថុនា​ ដោយ​​​​រដ្ឋមន្ត្រី​ការពារជាតិ លោក​ Phumtham Wechayachai ​ទៅដឹកនាំ​ក្រសួងមហាផ្ទៃ​ ក្រោយ​លោក អានុទី​ន ប្រកាសដកខ្លួន​ចេញ​ពីរដ្ឋាភិបាលចម្រុះ​​ដឹកនាំ​ដោយ​គណបក្សភឿថៃ​ ក្រោយ​បែក​សារសន្ទនា​របស់​លោកស្រី​ ផែថងថាន​ ស៊ីណាវ៉ាត្រ ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ជុំវិញ​ការ​ចរចា​​​​បើក​ព្រំដែន​ដែល​យោធា​ថៃ​ បានសម្រេច​បិទ​ជាឯកតោភាគី​កាល​ពីថ្ងៃទី​៧ខែ​មិថុនា​២០២៥។

ក្រោយ​ការ​ចាកចេញ​របស់ លោក​ Phumtham Wechayachai ​ជា​រដ្ឋមន្ត្រី​ក្រសួងការ​ពារជាតិ តំណែងនេះ​ត្រូវ​នៅទំនេរ ដោយ លោក Natthapol Nakphanit កាន់តំណែង​ជា​​​អនុរដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីស្តីទី​។

ក្នុងអំឡុង​ពេល​​​នោះ​​ជម្លោះ​ព្រំដែន​ថៃ​និង​កម្ពុជា​​ បាន​កើន​ឡើង​នូវភាព​តានតឹង​យ៉ាងខ្លាំង ជា​ពិសេស​ការ​ប្រើ​ពាក្យសម្តី​បង្កហេតុ​​របស់​​មេ​បញ្ជាការ​ភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង របស់​ថៃ ដែល​បាន​​បញ្ជា​​ឲ្យ​មានសកម្មភាព​បង្ក​ហេតុ​ជាច្រើន​ ដូចជា​ការ​រាយបន្លាលួស​​នៅ​ប្រាសាទ​តាមាន់ធំ រហូតដល់​មាន​​ផ្ទុះ​អាវុធ​​​ទ្រង់ទ្រាយធំ​ពីថ្ងៃទី​២៤ដល់ថ្ងៃទី​២៨ខែ​​កក្កដា​​​២០២៥៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម