ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់ថា ចាប់ពីពេលនេះ ការវាយប្រហារលើកាតា ប្រៀបដូចវាយប្រហារលើអាមេរិកអ៊ីចឹងដែរ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាមេរិក ចាត់ទុកការវាយប្រហារណាមួយ ប្រឆាំងនឹងប្រទេសកាតាថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់អាមេរិក ដោយបានសន្យាថានឹងចាត់វិធានការ«តាមច្បាប់ និងសមស្របទាំងអស់» ដើម្បីការពាររដ្ឋឈូងសមុទ្រមួយនេះ។

បទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ និងបានប្រកាសកាលពីថ្ងៃពុធ ចែងថា សហរដ្ឋអាមេរិកអាចឆ្លើយតបដោយការទូត សេដ្ឋកិច្ច ឬប្រសិនបើចាំបាច់ សកម្មភាពយោធា ដើម្បីការពារកាតា និងស្ដារស្ថិរភាពក្នុងតំបន់។
ការប្រកាសកាលពីថ្ងៃទី១ខែតុលានេះ ធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់សេតវិមាន។ ក្នុងដំណើរនោះ លោក ណេតាន់យ៉ាហ៊ូ បានហៅទូរសព្ទទៅកាន់នាយករដ្ឋមន្ត្រីកាតា Mohammed bin Abdulrahman bin Jassim al-Thani ដើម្បីសុំទោសចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលនៅទីក្រុងដូហា កាលពីខែមុន ដែលបានសម្លាប់មនុស្ស ៦នាក់ រួមទាំងសមាជិកនៃកងកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ប្រទេសកាតាផងដែរ។ ការវាយប្រហារនេះ បានកំណត់គោលដៅមេដឹកនាំក្រុមហាម៉ាសដែលត្រូវបានគេរាយការណ៍ថាជួបប្រជុំគ្នាក្នុងរដ្ឋធានីកាតា។
សេតវិមាន បានប្រកាសថា «ជាជំហានដំបូង នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ដែលការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាស ក្នុងប្រទេសកាតា ដោយអចេតនាបានសម្លាប់ទាហានកាតាម្នាក់។ អ៊ីស្រាអែលក៏បានសន្យាមិនធ្វើការវាយប្រហារបែបនេះទៀតទេ»។
កាតាមានមូលដ្ឋានទ័ពធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា។ មូលដ្ឋានទ័ពអាកាស Al Udeid ជាកន្លែងទាហានអាមេរិករាប់ម៉ឺននាក់ឈរជើង។ ប្រទេសនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


