Connect with us

ព័ត៌មានអន្ដរជាតិ

បន្ទាប់ពីបាងកក ឥឡូវសូម្បីនៅ ឈុនបុរី ក៏កើតហេតុ បាក់ស្រុតផ្លូវដែរ

បានផុស

នៅ

ផ្ទួនៗតែម្តងដែលប្រទេសថៃ កើតមានគ្រោះបាក់ស្រុតផ្លូវ ដោយដំបូងឡើយមានតែនៅទីក្រុងបាងកកប៉ុណ្ណោះ ប៉ុន្តែឥឡូវសូម្បីនៅខេត្ត ឈុនបុរី ក៏បាក់ស្រុតផ្លូវដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Khaosod)

តាមសេចក្តីរាយការណ៍របស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី២ខែតុលាឆ្នាំ២០២៥, កំណត់ផ្លូវ Radon-Khlong Kapi ក្នុងឃុំ Samet ស្រុក Mueang ខេត្ត ឈុនបុរី បានបាក់ស្រុតជម្រៅ៣ម៉ែត្រ មានទទឹង៦ម៉ែត្រនិងបណ្តោយ ១០ម៉ែត្រ។

តាមការឲ្យដឹងពីមន្ត្រីមូលដ្ឋាន បំណាក់ផ្លូវនេះគឺបណ្តាលមកពីដីខាងក្រោម ត្រូវទឹកហូរច្រោះខ្លាំង។ យ៉ាងណា ពួកគេនឹងបើកការស៊ើបអង្កេតជាបន្តដើម្បី កំណត់មូលហេតុឲ្យកាន់តែច្បាស់។

(រូបថត៖ Khaosod)

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីផ្នែកមួយនៃផ្លូវ Samsen ទល់មុខមន្ទីរពេទ្យ Vajira ក្នុងខណ្ឌ Dusit នៃទីក្រុងបាងកក បានបាក់ស្រុតកាលពី​ព្រឹកថ្ងៃពុធ​ទី​២៤​ខែ​កញ្ញា ដោយបង្កើតជារណ្ដៅ​ជម្រៅ​៥០​ម៉ែត្រ និងបង្ខំ​​ឲ្យ​មាន​​ការ​បិទផ្លូវជាបន្ទាន់។

មន្ត្រីសាលាខណ្ឌ Dusit បានឲ្យដឹងថា ការបាក់ស្រុតនេះ កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹក បណ្តាលមកពី​​ផ្ទុះ​បំពង់​ទឹក ធ្វើឲ្យប៉ះពាល់ដល់ផ្ទៃ​ខាង​លើ​នៃ​ផ្លូវ។

ឧបទ្ទវហេតុនេះបានរំខានដល់ប្រព័ន្ធប្រើប្រាស់សាធារណៈ រួមទាំងអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតំបន់ក្បែរនោះ។ អាជ្ញាធរ​បាន​បិទ​ផ្លូវ​នៅ​ចន្លោះ​ផ្លូវ​បំបែក​មន្ទីរពេទ្យ Vajira និង​ផ្លូវ​បំបែក Sang Hi ដោយ​ជំរុញ​អ្នក​បើក​បរ​ឲ្យ​គេច​ពី​តំបន់​នោះ។

ក្រោយហេតុការណ៍នោះមិនបានមួយថ្ងៃផង ផ្លូវមួយទៀតក្នុងទីក្រុងបាងកក ក៏បាក់ស្រុតដែរ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនិងមិននឹកស្មានដល់ថា ហេតុអ្វីរាជធានីនៃប្រទេសថៃ ជួបគ្រោះអាក្រក់បែបនេះ ជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មិនត្រឹមមន្ទីរពេទ្យ ឥឡូវសូម្បីប៉ុស្តិ៍ប៉ូលិស Samsen ក្នុងទីក្រុងបាងកក ក៏ប្រឈមបាក់ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម