ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិ បន្តបំបែកកំណត់ត្រាខ្ពស់បំផុត ជាង ៣ ៩០០ ដុល្លារ/អោន
តម្លៃមាសអន្តរជាតិបន្តបំំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តសម្រាប់ការជួញដូរនៅរសៀលថ្ងៃអង្គារនេះ ដោយសារតែការបន្តបិទដំណើរការនៃរដ្ឋាភិបាលអាមេរិក ដែលហាក់គ្មានដំណោះស្រាយឆាប់ៗ និងលទ្ធភាពកាត់អត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ០,១ ភាគរយ ដល់ ៣ ៩៦២,៦៣ ដុល្លារ/អោន គិតត្រឹមម៉ោង ២ រសៀល នៅទីក្រុងហុងកុង បន្ទាប់ពីហក់ដល់ ៣ ៩៧៧ ដុល្លារ/អោន ក្នុងវគ្គជួញដូរថ្ងៃដដែលមុននោះ។ ចំណែកឯតម្លៃមាសនាពេលអនាគតរបស់អាមេរិក វិញ បានកើនឡើង ០,២ ភាគរយ ដល់ ៣ ៩៨៥,៣០ ដុល្លារ/អោន។
តម្លៃមាសអន្តរជាតិសម្រាប់ការជួញដូរដោយផ្ទាល់កាលពីថ្ងៃចន្ទ បានកើនឡើងលើស ៣ ៩០០ ដុល្លារ/អោន ដែលជាចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តទីផ្សារ។
អ្នកវិភាគទីផ្សារម្នាក់បានប្រាប់រ៉យទ័រ យ៉ាងដូច្នេះថា លទ្ធភាពដែល Fed កាត់អត្រាការប្រាក់នៅខែតុលា និងធ្នូ មានលើសពី ៨០ ភាគរយ។ កត្តានេះ គួបផ្សំនឹងការបន្តបិទដំណើរការរដ្ឋាភិបាល បានជួញជំរុញតម្លៃមាស ចំពេលដែលគណបក្សសាធរណរដ្ឋបន្តរកាំរកូសជាមួយគណបក្សប្រជាធិបតេយ្យលើការអនុម័តថវិកាសហព័ន្ធក្នុងសភាអាមេរិក។
រាប់តាំងពីដើមឆ្នាំមក តម្លៃមាសអន្តរជាតិបានកើនឡើង ៥១ ភាគរយ មកហើយ ដោយសារតែភាពរឹងមាំនៃតម្រូវការពីធនាគារកណ្ដាល កម្សោយប្រាក់ដុល្លារ និងភាពស្រពិចស្រពិលសេដ្ឋកិច្ច ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្ម និងភូមិនយោបាយសកល។
ធនាគារ Goldman Sachs កាលពីថ្ងៃចន្ទ បានដំឡើងការព្យាកររបស់ខ្លួនលើតម្លៃមាសសម្រាប់ខែធ្នូឆ្នាំ ២០២៦ ថាឡើងដល់ ៤ ៩០០ ដុល្លារ/អោន ពីការព្យាករចាស់ត្រឹម ៤ ៣០០ ដុល្លារ/អោន ដោយសារតែភាពរឹងមាំនៃលំហូរជួញដូរនៅលោកខាងលិច និងតម្រូវការរបស់ធនាគារកណ្ដាល។
តួលេខពីធនាគារកណ្ដាលចិនបានបង្ហាញថា ចិន ដែលជាប្រទេសទិញមាសដ៏ធំសម្រាប់ទុនបម្រុងរបស់ខ្លួន បានទិសមាសបន្ថែមទៀតនៅខែកញ្ញា ដែលជាការទិញបញ្ចូល ១១ ខែជាប់ៗគ្នា។ ការណ៍នេះ រួមចំណែកសំខាន់ផងដែរ ដល់កំណើនតម្លៃ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


