សេចក្ដីជូនដំណឹង
អង្គការទស្សនៈពិភពលោកប្រគល់សម្ភារសប្បុរសជូនមន្ទីរអប់រំ និងមណ្ឌលសុខភាពនៅខេត្តក្រចេះ
តាមរយៈជំនួយពីអង្គការទស្សនៈពិភពលោកប្រចាំប្រទេសសិង្ហបុរី អង្គការទស្សនៈពិភពលោកអន្តរជាតិ កម្ពុជា ប្រគល់ជូនតុ និងកៅអីការិយាល័យចំនួន ១៥០ ឈុត និងម៉ាស់ដែលអាចប្រើឡើងវិញចំនួន ៥០០,០០០ ម៉ាស់ ដល់សាលាបឋមសិក្សាចំនួន ១២៤ មណ្ឌលសុខភាពចំនួន ១៤ និងពលរដ្ឋជាង ៨៧,០០០ នាក់។

ពិធីប្រគល់សម្ភារបានធ្វឡើងនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ នៅសាលាស្រុកសំបូរ ខេត្តក្រចេះដោយមានការចូលរួមពីសំណាក់លោកអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ តំណាងមន្ទីរអប់រំយុវជន និងកីឡា មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល និងតំណាងគណៈអភិបាលស្រុកសំបូរ ស្នួល និងព្រែកប្រសព្វ។
សម្ភារទាំងនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួនពីរនៅប្រទេសសឹង្ហបុរី តាមរយៈអង្គការទស្សនៈពិភពលោកប្រចាំប្រទេសសិង្ហបុរី សម្រាប់កម្មវិធីអភិវឌ្ឍន៍តំបន់របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំខេត្តក្រចេះ។

លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងគុណតម្លៃនៃភាពជាដៃគូរវាងអង្គការទស្សនៈពិភពលោក និងក្រុមហ៊ុនទាំងពីរ។
លោកបន្តថា៖ «សម្ភារការិយាល័យទាំងនេះ នឹងចូលរួមចំណែកក្នុងការគាំទ្រវិស័យអប់រំ នៅខេត្តក្រចេះ ដែលជាតំបន់គោលដៅថ្មីរបស់យើង។ ខ្ញុំជឿជាក់ថា លោកគ្រូ អ្នកគ្រូ និងអង្គការទស្សនៈពិភពលោក នឹងឃើញពិធីប្រគល់សម្ភារបែបនេះ ត្រូវបានរៀបចំបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗទៀត។ អង្គការទស្សនៈពិភពលោក ប្តេជ្ញាបន្តចូលរួមលើកកម្ពស់វិស័យអប់រំ និងសុខុមាលភាពសហគមន៍»។

ប្រធានការិយាល័យអប់រំស្រុកសំបូរ លោក ទួន ផល្លា សម្តែងក្តីសោមនស្ស និងថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលបានផ្តល់ជូននូវសម្ភារៈទាំងនេះ។ លោក បញ្ជាក់ថា៖«កន្លងមក សាលាបឋមសិក្សានៅតាមតំបន់ដាច់ស្រយាលជាច្រើន ពុំសូវទទួលបានជំនួយបែបនេះទេ។ សម្ភារការិយាល័យទាំងនេះ នឹងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចរក្សាទុកសម្ភារបង្រៀនបានល្អ។ ចំណែក ជំនួយជាម៉ាស់ប្រើប្រាស់ឡើងវិញ ក៏នឹងជួយកាត់បន្ថយចំណាយរបស់ អាណាព្យាបាលសិស្ស ផងដែរ»។
ពិធីនេះនឹងប្រព្រឹត្តិទៅដំណាលគ្នា នឹងពិធីសម្ពោធស្ថានីយចែកចាយទឹកស្អាតនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលជាស្ថានីយដំបូងបំផុតនៅស្រុកសំបូរ ក្រោមការគាំទ្រពីកម្មវិធីសហគមន៍ទំនុកបម្រុង។
តំបន់គោលដៅរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា នៅស្រុកសំបូរ ស្រុកស្នួល និងស្រុកព្រែកប្រសព្វ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២១ ក្រោមជំនួយឧបត្ថម្ភពីអង្គការទស្សនៈពិភពលោកប្រចាំប្រទេសសិង្ហបុរី អាឡឺម៉ង់ អាមេរិក និងកាណាដា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


