ព័ត៌មានជាតិ
អង្គការទស្សន:ពិភពលោក ប្តេជ្ញាជួយកុមារ និងសហគមន៍ ឲ្យចេញពីភាពក្រីក្រ និងអយុត្តិធម៌
អង្គការទស្សន:ពិភលោកអន្តរជាតិ បានប្តេជ្ញាជួយដល់កុមារ គ្រួសារ និងសហគមន៍ ឲ្យចាកចេញពីភាពក្រីក្រ និងភាពអយុត្តិធម៌។ តើអង្គការទស្សន:ពិភពលោក មានប្រវត្តិយ៉ាងណា ហើយនឹងធ្វើសកម្មភាពអ្វីខ្លះនៅក្នុងប្រទេសកម្ពុជា?

អង្គការទស្សន:ពិភលោកអន្តរជាតិ បានចាប់ផ្តើមបេសកកម្មនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧០ និងធ្វើការដើម្បីប្រជាជនទាំងអស់ ដោយមិនគិតពីសាសនា ជាតិសាសន៍ ឬភេទឡើយ។ អង្គការមួយនេះ ក៏បានធ្វើការងារជិតស្និទ្ធជាមួយក្រសួងនានា ដៃគូមួលដ្ឋាន និងក្រុមសហគមន៍ ក្នុងការធ្វើឲ្យប្រសើឡើងនូវជីវិតរបស់កុមារកម្ពុជា ជាពិសេសកុមារងាយរងគ្រោះបំផុត តាមរយ:កម្មវិធីសំខាន់ៗ ៣ គឺអាហារូបត្ថម្ភ ការអប់រំ ការការពារ និងការចូលរួមរបស់កុមារ។

ទន្ទឹមនោះ អង្គការទស្សន:ពិភពលោក បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពកុមារ និងគ្រួសារ ដែលប្រឈមនឹងទុក្ខលំបាក បង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឆ្លើយតបនឹងបញ្ហាប្រឈម និងជំរុញការពង្រឹងអំណាចសហគម។ កាលពីខែតុលា ឆ្នាំ២០០៧ អង្គការទស្សន:ពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពជា បានចាប់ផ្តើមការងារ និងអនុវត្តកម្មវិធីតំបន់ស្រុកសំរោង ខេត្តតាកែវ នៅភូមិចំនួន៣២ នៃឃុំចំនួន២ (ស្លា និងជំរះពេន)។ កម្មវិធីតំបន់សំរោង បានផ្តល់ផលដល់ប្រជាជនចំនួន ២៦ ១៨៤នាក់ (ស្រ្តីចំនួន ៨ ៨៩៣៤នាក់) និងកុមារចំនួន៤ ៣១៤នាក់ (កុមារីចំនួន ៤ ២០១នាក់)។

ដោយឡែក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ អង្គការទស្សន:ពិភពលោកបានបិទបញ្ចប់កម្មវិធីរបស់ខ្លួនដោយជោគជ័យ ក្នុងរយ:ពេល១៥ឆ្នាំ ហើយនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅស្រុកសំរោង។ ក្នុងឱកាសនោះ លោក កេត ម៉ៅ អភិបាលនៃគណ:អភិបាលស្រុកសំរោង បានឲ្យដឹងថា តាមរយ:ភាពជាដៃគូរជាមួយអាជ្ញាធរមូលដ្ឋាន អង្គការទស្សន:ពិភពលោក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនូវសុខភាព អាហារូបត្ថម្ភ ការអប់រំ សន្តិសុខស្បៀង និងកិច្ចការពារកុមារ និងយុវជន ជាពិសេសនៅក្នុងតំបន់គោលដៅស្រុកសំរោង។ លោក បានបន្ថែមថា អង្គការទស្សន:ពិភពលោកក៏បានធ្វើឲ្យគ្រួសារ ដែលមានប្រាក់ចំណូលទាប មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន មានអាហារបរិភោគគ្រប់គ្រាន់ និងកាតើបន្ថយការធ្វើចំណាកស្រុក។


ជាមួយគ្នានោះ នាយកប្រចាំអង្គការទស្សន:ពិភលោកអន្តរជាតិ ប្រចាំកម្ពុជា លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ បានថ្លែងថា៖ «នេះជាមោទកភាព និងជារឿងដែលគួរឲ្យសាទរជាខ្លាំងចំពោះសមិទ្ធិផលនៃកម្មវិធី ១៥ឆ្នាំ របស់យើង និងភាពជាដៃគូនៅស្រុកសំរោង»។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដៃគូក្នុងស្រុក ម្ចាស់ជំនួយ បុគ្គលិក និងសហគមន៍ និងអ្នកស្ម័គ្រចិត្តដែលបានបំពេញការងារដោយមិនខ្លាចនឿយហត់ និងបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងក្តីសុបិនឲ្យក្លាយជាការពិត។

សូមបញ្ជាក់ថា អង្គការទស្សន:ពិភលោក កំពុងអនុវត្តគម្រោងនានារបស់ខ្លួននៅបណ្តាខេត្តចំនួន១៤ និងរាជធានីភ្នំពេញ ហើយយុទ្ធសាស្ត្រថ្មីរបស់អង្គការ គ្រោងនឹងពង្រីកវិសាលភាពរហូតដល់ ២៣ខេត្ត ក្នុងរយ:ពេល៥ឆ្នាំខាងមុខ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


