សេចក្ដីជូនដំណឹង
ក្រសួងបរិស្ថាននឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នៅខេត្តមណ្ឌលគិរី
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី នឹងប្រាព្ធពិធីស្តីពី ទិវាអនាម័យបរិស្ថានជាតិ ២៣ វិចិ្ឆកា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង”។ ទិវានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០ ដល់ម៉ោង ៩:៣០នាទីព្រឹក នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ទិវាអនាម័យបរិស្ថានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ដល់សាធារណជនទូទៅដូចជា ប្រជាជន សិស្ស និស្សិត ជំរុញនិងលើកទឹកចិត្តឱ្យមានការការពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕

ដោយអំពាវនាវដល់សាធារណជនទាំងអស់ ស្ថាប័នពាក់ព័ន្ធ រួមមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងនោះ ចូលរួមទិវានេះឱ្យបានច្រើនកុះករ ដើម្បីឈ្វេងយល់ពីកាតព្វកិច្ច ការពារបរិស្ថានបន្ថែមទៀត និងឆ្ពោះទៅរកភាពល្អប្រសើរឡើង ជាមួយគ្នានេះក្រសួងក៏បានក្រើនរំលឹកដល់សាធារណជនដែលចូលរួមព្រឹត្តិការណ៍នេះ កុំភ្លេចការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការការពារកូវីដ-១៩ “៣កុំ ៣ការពារ” ផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


