Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Visa បានធ្វើ​បច្ចុប្បន្នភាព​ផែនទី​សុវត្ថិភាព​លើ​ប្រព័ន្ធ​ទូទាត់​ប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ ឌីជីថល​ឈានមុខ​គេ នៅថ្ងៃនេះ​បានប្រកាស​អំពី​វិធានការ​ការពារ​សុវត្ថិភាព​ការទូទាត់​ថ្មី​ក្នុងប្រទេស​កម្ពុជា ដែល​នឹង​ជួយ​ប្រយុទ្ធប្រឆាំង​បទឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ជួយ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ប្រព័ន្ធ​ទូទាត់ និង​រក្សា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ និង​អាជីវករ​។

វិធានការ​សុវត្ថិភាព​ថ្មី​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនទី​សុវត្ថិភាព​របស់​ក្រុមហ៊ុន Visa ដែល​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់​ការការពារ​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រតិបត្តិ​ការទូទាត់​តាមរយៈ​អ៊ី​ន​ធើ​ណេ​ត និង​តាម​បណ្តា​ហាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី អ៊ី​វ៉ា​ណា ត្រា​ហ្ស៊ី​នី (Ivana Tranchini) នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​សម្រាប់​ក្រុមហ៊ុន Visa សុវត្ថិភាព​ក្នុងការ​ទូទាត់ គឺជា​អាទិភាព​ចម្បង​បំផុត ហើយ​យើង​វិនិយោគ​យ៉ាងច្រើន​ក្នុងការ​ការពារ និង​ពង្រឹង​សុវត្ថិភាព​គ្រប់​ប្រតិបត្តិ​ការទូទាត់​របស់ Visa ដើម្បី​ធានាថា​អ្នកប្រើប្រាស់ និង​អាជីវករ​ត្រូវបាន​ការពារ​យ៉ាង​គត់​មត់​។ ស្ថិតក្នុង​ពេលដែល​ទិដ្ឋភាព​ជារួម​នៃ​ការទូទាត់​ប្រាក់​មានការ​ផ្លាស់ប្តូរ ការទូទាត់​ក៏​ប្រឈម​នឹង​ភាព​គំរាមកំហែង​ទន្ទឹមនឹង​ការផ្លាស់ប្តូរ​ផងដែរ ហេតុនេះហើយ​យើងខ្ញុំ មាន​សេចក្តី​សោម​ន្ស​ក្នុងការ​ដាក់ចេញ​នូវ​ផែនទី​បង្ហាញ​សុវត្ថិភាព​ដែល​បានធ្វើ​បច្ចុប្បន្នភាព ដែល​នឹង​កំណត់​នូវ​ជំហាន​បន្ទាប់ ដែល​ក្រុមហ៊ុន Visa នឹងធ្វើ​ការសហការ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​ក្នុងការ​អនុវត្ត ដើម្បី​បន្ត​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​នៃ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​អេកូ​សាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​ក្រុមហ៊ុន Visa តែងតែ​បន្ត​វិ​វ​ឌ្ឍ​ជា​លំដាប់ ក្នុងការ​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ដែល​ពឹង​ផ្អែកលើ​ទិន្នន័យ​ច្បាស់លាស់ ផ្តោត​សំខាន់​លើ​សុវត្ថិភាព អាច​កាត់បន្ថយ​ការ​ក្លែងបន្លំ និង​ជួយ​ការពារ​ប្រព័ន្ធ​ទូទាត់​បែប​អេកូឡូស៊ី​។ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​បាន​បណ្តាក់ទុន​ចំនួន ៩​ពាន់​លាន​ដុល្លារ នៅ​ទូទាំង​ពិភពលោក ដើម្បី​ជំរុញ​សុវត្ថិភាព​តាម​អ៊ី​ន​ធើ​ណិ​ត (cybersecurity) និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ក្លែងបន្លំ​។​

​នៅ​ក្រុមហ៊ុន Visa យើង​ប្រើប្រាស់​ដំណោះស្រាយ​បញ្ញា​សប្ប​និ​មិ្ម​ត AI/Data-driven ដើម្បី ១). កំណត់​អត្តសញ្ញាណ ស៊ើបអង្កេត រារាំង​និង​ទប់ស្កាត់​ការវាយប្រហារ​ណា ដែល​កំណត់​យក​ប្រព័ន្ធ​ទូទាត់​បែប​អេកូឡូស៊ី​សកល​ជា​គោលដៅ ២).​ផ្តល់ជូន​ជំនាញ យុទ្ធសាស្ត្រ​សុវត្ថិភាព និង​ការការពារ​ដ៏​ទូលំទូលាយ​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្នែក​សុវត្ថិភាព​ដែល​កំពុង​កើតមានឡើង​។​

​ដំណោះស្រាយ​មួយ​ក្នុងចំណោម​ដំណោះស្រាយ​សុវត្ថិភាព​ទាំងនោះ គឺ Visa Advanced Authorization ជាការ​វិភាគ​ធាតុ​ទិន្នន័យ ដែលមាន​ច្រើនជាង ៥០០​ប្រភេទ ដើម្បី​បង្កើត​ពិន្ទុ​ហានិភ័យ​សម្រាប់​ប្រតិបត្តិការ​នីមួយៗ ជា​ជំហាន​ក្នុងការ​ផ្លាស់ប្តូរ​មួយ ដែល​បាន​ជួយ​ដល់​ធនាគារ ក្នុងការ​ការពារ​ការ​ក្លែងបន្លំ​ប្រមាណ​ជា ២៦​ពាន់​លាន​ដុល្លារ ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំសារពើពន្ធ ២០២១ ។​

​ស្រប​ជាមួយរ​បទ​រស់នៅ​ប្រចាំថ្ងៃ​តាម​លក្ខណៈ​ឌីជីថល​របស់​អ្នកប្រើប្រាស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​កើន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ពិសេស​លើ​ការទូទាត់​ដែល​ប្រើប្រាស់​លក្ខណៈ​ជីវសាស្ត្រ (biometrics) – ដូចជា​ការប្រើ​ស្នា​មក្រ​យ៉ៅ​ម្រាមដៃ ឬ​ការ ស្កេ​ន​សម្គាល់​មុខ និង​អត្តសញ្ញាណ​ឌីជីថល – ដែល​នោះ​គឺជា​និមិត្តសញ្ញា​ឌីជីថល​ព័ត៌មាន​កំណត់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់​ដើម្បី​បញ្ជាក់ថា បុគ្គល​ម្នាក់​នោះ​ជា​នរណា​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។​

​ការយល់ដឹង​អំពី​ភាពត្រឹមត្រូវ​នៃ​ការទូទាត់​ដែល​បាន​ផ្ទៀងផ្ទាត់​តាម​លក្ខណៈ​ជីវសាស្ត្រ (biometrics) គឺមាន​កម្រិត​ខ្ពស់​នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ គឺមាន​រហូតដល់ ៧៥ ភាគរយ ដែល​ក្នុងនោះ​ជាង​ពាក់ កណ្តាល (​ប្រមាណ ៥៣ ភាគរយ​) ជឿថា វា​គឺជា​វិធីសាស្ត្រ​ទូទាត់​ប្រាក់​ដែលមាន​សុវត្ថិភាព​បំផុត​។ នៅក្នុង​ចំណោម​អ្នក​ដែល​មិនមែនជា​ម្ចាស់​អត្តសញ្ញាណ​ឌីជីថល (​ប្រមាណ ៦៣ ភាគរយ​) បច្ចុប្បន្ននេះ ម្ចាស់​កម្មសិទ្ធិ​នៃ​អត្តសញ្ញាណ​ឌី​ជី ថ​ល​នៅក្នុង​តំបន់​មាន​កម្រិត​ទាប (​ប្រមាណ ១៨​ភាគរយ​) ទាំង​ការយល់ដឹង (​ប្រមាណ ៧១​ភាគរយ​) និង​ចំណាប់អារម្មណ៍ បើ​គិត​ទៅ​វា​មាន​ទំនាក់​ទង​ក្នុង​កម្រិត​មួយ​ខ្ពស់ ផងដែរ​។

​អ្នកស្រី Tranchini បាន​បន្ថែមទៀតថា​៖ “​នៅពេល​សម្លឹង​មើលទៅ​អនាគត​របស់​ប្រព័ន្ធ​សុវត្ថិភាព ក្រុមហ៊ុន Visa ជឿជាក់ថា​ការ​ផ្តោតលើ​អត្តសញ្ញាណ​ឌីជីថល ព្រមទាំង​ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់ នឹង​ក្លាយជា​គន្លឹះ​ក្នុងការ​កាត់បន្ថយ​ការគំរាមកំហែង​ថ្មីៗ នៅពេលដែល​ពាណិជ្ជកម្ម​កាន់តែច្រើន បាន​បង្វែរ​ទិសដៅ​ទៅរក​បណ្តាញ​ឌីជីថល​។ ក្រុមហ៊ុន Visa បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ឧស្សាហកម្ម ធ្វើ​សកម្មភាព​កំណត់​លើ​អត្តសញ្ញាណ​ឌីជីថល​ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការផ្ទៀងផ្ទាត់​” ។​

​ជាមួយនឹង​ក្រុមការងារ​ដែលមាន​ជំនាញ​គ្រប់គ្រង​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទូទាំង​សកល ជាង ១០០០ នាក់ ក្រុមហ៊ុន Visa ផ្ដល់ជូន​ការការពារ​ការ​ក្លែងបន្លំ​តាម​ពេលវេលា​ជាក់ស្តែង ពេញ​២៤​ម៉ោង ក្នុង​មួយថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ (២៤/៧) ធ្វើការ​វិភាគ​រាប់លាន​ប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ ដើម្បី​កំណត់សំគាល់​នូវ​ការគំរាមកំហែង​ដែល​គេ​អាច​សំគាល់​បាន និង​កំពុងតែ​លេចឡើង​។ បច្ចេកវិទ្យា​ដែល​ដំណើរការ​ដោយ​បញ្ញា​សិប្បនិម្មិត (AI) របស់​ក្រុ​ម៊ុ​ន Visa អាច​រកឃើញ​គំរូ​នៅក្នុង​ទិន្នន័យ ដែល​មិនអាច​រកឃើញ​ដោយ​មនុស្ស ដើម្បី​កំណត់​អត្តសញ្ញាណ​គំរូ​នៃ​ការ​រាប់បញ្ចូល និង​ផ្តល់ជូន​ជា​ដំណឹង​ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​ពាណិជ្ជករ​ដែល​រង​ផលប៉ះពាល់ មុនពេល​ប្រតិបត្តិការ​ក្លែងបន្លំ​ត្រូវបាន​ចាប់ផ្តើម​។​

​ផែនទី​សុវត្ថិភាព​របស់​ក្រុមហ៊ុន Visa បាន​គូសបញ្ជាក់​ពី​ជំហាន​ដែល​ក្រុមហ៊ុន Visa នឹងត្រូវ​អនុវត្ត​ទៅលើ​គ្រប់ផ្នែក សំខាន់ៗ ដើម្បី​បន្ត​ធានា​សុវត្ថិភាព​ប្រព័ន្ធ​ទូទាត់​បែប​អេកូឡូស៊ី​នៅ​កម្ពុជា រួមមាន​៖

1. ជំរុញ​ការទទួលយក​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព

2. ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​បទពិសោធ​ន៍​ទូទាត់​ដំបូង​តាមរយៈ​ឌីជីថល

3. ធានា​ភាព​ធន់​របស់​ប្រព័ន្ធ​អេកូឡូស៊ី

4. ការពារ​ការវាយប្រហា​តាមរយៈ​ការកំណត់​នូវ​ការរាប់​លេខ

5. ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​អ៊ី​ន​ធើ​ណេ​តរបស់​អ្នកចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី

6. ការពារ​អ្នកប្រើប្រាស់ និង​អាជីវក មិនឱ្យ​ក្លាយជា​ជនរងគ្រោះ​នៃ​ការបោកប្រាស់

​អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​ ​តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ +84 28 3520 7439​ ​ ​ ​ទូរស័ព្ទ ៖ +855 11733368

​អ៊ី​ម៉ែ​ល​៖ [email protected]​ ​ ​ ​អ៊ី​ម៉ែ​ល​៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម