ជាការកត់សម្គាល់ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងពេលនេះគឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានាធិបតីកូរ៉េលោក Lee Jae Myung កាលពីថ្ងៃទី២៧ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ដែលបានសម្រេចឱ្យមានការបង្កើតក្រុមការងារចម្រុះមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រឆាំងបទល្មើសឆបោកអនឡាញ និងត្រូវបណ្ដាញផ្សព្វផ្សាយកូរ៉េបញ្ជាក់ថាក្រុមការងារនេះនឹងចាប់ផ្ដើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
Andrea Bocelli គឺជាអ្នកចម្រៀងអូប៉េរ៉ាមានពិការភាពភ្នែកដែលល្បីល្បាញទូទាំងពិភពលោកដោយសារសំឡេងដ៏ខ្ពស់ពិរោះរបស់លោក។ លោកកើតនៅឆ្នាំ១៩៥៨ នៅប្រទេសអ៉ីតាលី លោកចាប់ផ្ដើមភាពល្បីល្បាញក្នុងឆ្នាំ១៩៩៤ បន្ទាប់ពីឈ្នះផ្នែកថ្មីនៃមហោស្រពតន្ត្រី Sanremo លើកទី៤៤ ដែលសំដែងបទ "Il mare calmo della sera"៕
យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៧ ខែវិច្ឆិកា ពលករជាច្រើនត្រូវបានបញ្ជូនទៅដើម្បីជញ្ជូនសម្ភារៈ និងសង់រន្ទារៀបចំទល់ទ្រ ទប់លំនឹងកំពូលប្រាសាទដែលមានអាយុកាលជាង១០០០ឆ្នាំនេះ បន្ទាប់ពីក្រុមការងារបានពិនិត្យឃើញពីហានិភ័យដែលប្រឈមខ្ពស់រួចមក។
រដ្ឋបាលខេត្តកណ្ដាលបានឱ្យដឹងថាចាប់ពីឆ្នាំ២០០២មកក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានរកឃើញអដ្ឋិធាតុទាហាន និងជំនាញការវៀតណាមដែលបានស្លាប់ក្នុងសម័យសង្គ្រាមចំនួន ១ ២៨៥អដ្ឋិធាតុ និងត្រូវបានបានបញ្ជូនត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញផងដែរ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Hyun នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ខាងមុខដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការជូនវត្ថុអនុស្សាវរីយ៍នេះ គឺជាក្តីសង្ឃឹមក្នុងការចែករំលែកនូវភាពស្រស់សោភា និងភាពរុងរឿងនៃវប្បធម៌ខ្មែរ ក៏ដូចជាការពូនជ្រំចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយអ្នកទាំងពីរ។
សំរាមជាច្រើនបានពោពាសនៅលើសួនតាមបណ្ដោយផ្លូវជាតិលេខ១ និងសួនសាធារណៈជារៀងរាល់ព្រឹក ខណៈអាជ្ញាធរបានប្រមូលកម្លាំងចេញសំអាតជានិច្ចកាលផងដែរ។ អាជ្ញាធរបញ្ជាក់ថាបើសិនពុំបានប្រមូលមួយថ្ងៃនោះច្បាស់ណាស់សំរាមពិតជាគោពាលវាលពាសកាលជាពុំខាន។