លោកបានលើកឡើងថា ក្នុងស្ថានភាពជម្លោះព្រំដែនកម្ពុជានិងថៃ ពលរដ្ឋកម្ពុជាបានឃើញពីអត្ថចរិតនៃការរើសអើងពូជសាសន៍របស់ជនជាតិថៃរួចហើយ ដូច្នេះសូមពលរដ្ឋខ្មែរកុំបង្ហាញអត្ថចរិតដូចគ្នានេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានច្រានចោលការលើកឡើងរបស់យោធាថៃដែលថាកន្លែងដែលទាហានថៃជាន់នៅឃុំអូរបីជាន់គឺជាទឹកដីរបស់ថៃ ដោយថាយោធាគ្មានសិទ្ធិក្នុងការសម្រេចពីខណ្ឌសីមាប្រទេសនោះទេ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ។
រដ្ឋមន្ត្រីទាំងបីប្រទេសបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងការលើកកម្ពស់ការអប់រំ និងការយល់ដឹងក្នុងចំណោមមន្ត្រី ទាហាន និងជនស៊ីវិល ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃសាមគ្គីភាពរបស់ប្រទេសទាំងបីចំពោះជោគវាសនារបស់ប្រទេសនីមួយៗ។
គម្រោងនេះនឹងគាំទ្រដល់គម្រោងការរស់នៅ តូចនិងស្រស់ស្អាត ចំនួន១០០០គម្រោងដល់ស្ត្រីនិងក្មេងស្ត្រី និងអញ្ជើញស្ត្រីចំនួន៥ពាន់នាក់មកធ្វើចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលនៅប្រទេសចិនផងដែរ។
គោលនយោបាយ ២+២ របស់ចិនគឺជាយន្តការនៃការសន្ទនារវាងចិនជាមួយប្រទេសមួយចំនួននៅតំបន់អាស៊ានក្នុងគោលដៅបញ្ចៀសនូវការរំខានពីគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS ប្រទេសសឹង្ហបុរីលោក Lye Lian Fook
ការជួបគ្នារវាងសភានគរបាលប្រទេសទាំងពីរគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីករណីនៃការស្លាប់របស់ជនជាតិកូរ៉េខាងត្បូងម្នាក់ដោយអំពើទារុណកម្មធ្ងន់ធ្ងរដោយជនជាតិចិននៅកម្ពុជាត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េយ៉ាងផុលផុស។
សម្ដេចបានលើកឡើងថាទោះបីជាមានបទឈប់បាញ់ក្ដីតែថៃមិនឈប់នោះទេ ការរាយបន្លាលួស បានធ្វើទុក្ខបុកម្នេញពីកងទ័ពថៃលើជនស៊ីវិលកម្ពុជានៅតែមាន។