ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលថា ទោះបីកម្ពុជាអត់ធ្មត់មិនផ្ទុះអាវុធតែមិនបោះបង់ទឹកដីរបស់ខ្លួននោះទេ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានច្រានចោលការលើកឡើងរបស់យោធាថៃដែលថាកន្លែងដែលទាហានថៃជាន់នៅឃុំអូរបីជាន់គឺជាទឹកដីរបស់ថៃ ដោយថាយោធាគ្មានសិទ្ធិក្នុងការសម្រេចពីខណ្ឌសីមាប្រទេសនោះទេ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានបញ្ជាក់ថា គ្មានប្រទេសណាទាំងកម្ពុជា និងថៃអាចកែប្រែដោយឯកតោភាគីលើខ្សែព្រំដែនដែលកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ ឆ្នាំ១៩០៧ដែលការពារដោយអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានច្រានចោល មិនទទួលយកជាដាច់ខាតលើការលើកឡើងរបស់ទាហានថៃដែលថាដីដែលពួកគេចូលឈូសឆាយនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាដីរបស់ថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា៖«យោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមា របស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តិនោះដែរ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នាដោយទុកឱ្យ JBC ប្រជុំដោះស្រាយខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។
អ្នកនាំពាក្យបានបញ្ជាក់ដល់សាធារណជនថា ទោះបីជារដ្ឋាភិបាលកម្ពុជាអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ។
ទាហានថៃបានចូលមកចាប់ផ្ដើមរាយបន្លាលួសក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងទឹកដីកម្ពុជាកាលពីថ្ងៃទី១២ ខែសីហា បណ្ដេញពលរដ្ឋខ្មែរប្រមាណ១២គ្រួសារចេញពីទីលំនៅរបស់ពួកគេ ក្រៅពីនោះថៃបានប្រកាសដេញពលរដ្ឋខ្មែរជាង២០០គ្រួសារបន្ថែមទៀត។ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅទាហានថៃបានប្រើប្រាស់គ្រឿងចក្រឈូសដី និងរាវមីននៅទឹកដីដែលរាយលួសបន្លាយកផងដែរបើទៅបីរដ្ឋាភិបាលជាមានការតវ៉ាពីកម្ពុជាក្ដី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


