គិតទាំងលើកនេះទៀត ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមចំនួន ១០លើកហើយពីសមាគម ASSA ចំពោះការអនុវត្តរបបសន្តិសុខសង្គម។
ប្រទេសអូស្ត្រាលីនឹងចាប់ផ្ដើមទទួលយកសិស្សបច្ចេកទេសវិជ្ជាជីវៈពីកម្ពុជាដើម្បីទៅហាត់ការនៅប្រទេសនេះចាប់ពីឆ្នាំ២០២៦តទៅ។
លោក ជា ច័ន្ទបរិបូណ៌ បានធ្វើបទឧទ្ទេសនាមនៅសាកលវិទ្យាល័យសូហៀប្រទេសប៊ុលហ្គារី ដោយបានបង្ហាញពីប្រវត្តិសាស្ត្រ និងដំណើរវិវត្តន៍របស់កម្ពុជាតាំងពីអតីតកាលដល់បច្ចុប្បន្ន ក្នុងនោះក៏បានចាក់វីដេអូឯកសារដំណើឆ្ពោះទៅរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ដល់និស្សិតបានដឹងឮផងដែរ។
លោក ប៉ែន បូណា បានលើកឡើងថាថៃកំពុងបង្ហាញសកម្មភាពបំពានលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា បង្កឱ្យបាត់បង់ទំនុកចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី។ លោកបានទទូចឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ចំពោះអ្វីដែលខ្លួនបានសន្យាក្នុងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។
តម្លៃស្រូវរំដួល និងម្លិះត្រូវបានឈ្មួញប្រមូលទិញក្នុងមួយគីឡូ ១ ០០០រៀល ខណៈស្រូវសែនក្រអូបបានត្រឹម ៩០០រៀលប៉ុណ្ណោះ។ កសិករបានរអ៊ូរទាំថាតម្លៃនេះស្ទើរតែមិនអាចទូទាត់នឹងថ្លៃផលិតបាននោះទេ តែយ៉ាងណាត្រូវតែបង្ខំលក់ព្រោះស្រូវទុំហើយ និងត្រូវយកលុយសងថ្លៃជី ថ្លៃម៉ាស៊ីនច្រូតជាដើម។
ការបង្កើតក្រុមចលនាខុសច្បាប់ ចម្លែកៗ ប៉ាតណាប៉ាតណីពីសំណាក់ក្រុមប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងបក្សពួក មិនមែនជារឿងថ្មីនោះទេ ទាំងនេះគឺសុទ្ធសឹងតែជាឈុតឆាកនយោបាយប្រជាភិថុតិដដែលៗ បោកបញ្ឆោតពលរដ្ឋនៅក្រៅប្រទេស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី និងបក្សពួកតែប៉ុណ្ណោះ។
សាធារណរដ្ឋសង្គមនិយមវៀតណាមបានអះអាងពីការត្រៀមខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការខាងសាសនារួមទាំងការផ្លាស់ប្ដូរការសិក្សាពីព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា និងឡាវ ដែលជាផ្នែកមួយដ៏សំខាន់នេះទំនាក់ទំនងការទូតប្រជាជន និងប្រជាជន ។