ការប្រកាសពីជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូងជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះគឺបន្ទាប់ពីកម្ពុជា និងកូរ៉េកំពុងព្យាយាមក្នុងការដោះស្រាយបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីមាននិស្សិតជនជាតិកូរ៉េម្នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញបានស្លាប់ដោយអំពើទារុណកម្មដោយជនជាតិចិននៅក្រុងបូកគោ ខេត្តកំពត។
សម្ដេចបានសរសេរថា៖ «ខ្ញុំសង្ឃឹមថានឹងមានឱកាសជួបលោកជំទាវ ក្នុងពេលវេលាសមស្របណាមួយឆាប់ៗនេះ»។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី នឹងដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅប្រទេសហុងគ្រីចាប់ពី២៤ ដល់ថ្ងៃទី២៨ ខែតុលា ចុងសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចនៅពេលនេះគឺបន្ទាប់ពីសម្ដេចបានលើកពេលធ្វើដំណើរទៅប្រទេសនេះកាលពីខែមិថុនាកន្លងទៅ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ថា សត្រូវតែងតែទទួលបាននូវប្រយោជន៍ពេលដែលប្រទេសមួយបែកបាក់ផ្ទៃក្នុង។ លោកបន្ថែមថាក្នុងស្ថានភាពជម្លោះរវាងប្រទេសនិងប្រទេសការរក្សាផ្លូវចិត្តរបស់ពលរដ្ឋគឺជារឿងដែលសំខាន់ព្រោះការធ្វើបែបនេះមិនត្រឹមតែកាត់បន្ថយនូវការបែកបាក់ផ្ទៃក្នុងប៉ុណ្ណោះទេ តែបានកសាងនូវគុណតម្លៃមនោសញ្ចេតនាជាតិ និងការប្រុងប្រយ័ត្នផងដែរ។
ឧបនាយករដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខន បានបញ្ជាក់ថាកម្ពុជានិងថៃបានយល់ព្រមក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែនទាំងអស់ត្រលប់ចូលមូលដ្ឋានវិញ ក្រោយពេលដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា។
ក្នុងកិច្ចព្រមព្រៀងនោះមានចាប់តាំងពីការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងពីលើការគោរពបទឈប់បាញ់ រហូតដល់ការដោះលែងទាហានទាំង១៨នាក់។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖«ភាគីថៃនឹងដោះលែងដោយមិនរង់ចាំនូវទាហានយើងទាំង១៨នាក់ដែលត្រូវចាប់ខ្លួនក្រោយមួយថ្ងៃនៃបទឈប់បាញ់ចូលជាធរមានម្ល៉េះ»។