សម្ដេចសភាធិបតី ឃួន សុដារី កំពុងដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រីចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
លោក ប៉ែន បូណា បានថ្លែងថ្កោលទោសចំពោះសកម្មភាពរំលោភបំពានរបស់ថៃលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បន្ទាប់ពីថៃបានធ្វើសកម្មភាពរាវមីន និងប្រើប្រាស់គ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធយកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
លោក កែវ រ៉េមី ខកចិត្តដែលអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យអង្គការសហប្រជាជាតិបន្តស្ងៀមស្ងាត់ចំពោះសកម្មភាពរបស់កងទ័ពថៃដែលបានបំពានទឹកដីកម្ពុជា ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង ដីស្រែចម្ការ និងគំរាមកំហែងដល់សុវត្ថិភាព
លោក អ៊ុំ រាត្រី បានប្រាប់ទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃថាខេត្តបន្ទាយមានជ័យនឹងធ្វើទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចកិច្ចប្រជុំ JBC ប៉ុណ្ណោះ ហើយខេត្តស្រះកែវគ្មានសមត្ថកិច្ចមកកំណត់ព្រំដែនខណ្ឌសីមានោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមថាថៃនឹងអាចរៀបចំសមាសភាពរបស់ខ្លួនដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនប្រទេសទាំងពីរបានឆាប់ៗនាពេលខាងមុខ បន្ទាប់ពីប្រទេសថៃខកខានប្រជុំកាលពីខែកញ្ញាកន្លងមក។
ការរាយបន្លាលួសនេះបានកាត់ផ្ដាច់ទំនាក់ទំនងមិត្តភាពរវាងពលរដ្ឋក្នុងភូមិនេះជាមួយពលរដ្ឋថៃដែលនៅជាប់គ្នាទាំងស្រុងដោយគ្មានសង្ឃឹមថាមិត្តភាពនេះអាចស្ដារឡើងវិញបានដោយរបៀបណានោះទេ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនដែលយករួបថ្នាក់ដឹកនាំកម្ពុជាទៅធ្វើសកម្មភាពមិនគប្បីជាសាធារណៈ ដោយបានចាត់ទុកសកម្មភាពនេះគឺជា «អំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមមនុស្សជាតិ»