ការលើកឡើងនេះដោយមើលឃើញថាការកាត់ផ្ដាច់ទំនាក់ទំនងទូត ថៃបាត់បង់អំណាចទន់លើកម្ពុជា ភាពក្រឡិចក្រឡុចរបស់ថៃក្នុងជម្លោះត្រូវបានមហាជនបានដឹងឮទូលំទូលាយ ខណៈដែលកម្ពុជាកាន់តែឯករាជ្យពីថៃទាំងថាមពល និងទំនិញ។
អ្នកតាមដានយល់ថាពេលនេះថៃកំពុងយកទាហានខ្មែរទាំង១៨នាក់ធ្វើជាចំណាប់ខ្មាំងក្នុងការដាក់លក្ខខន្តមកកម្ពុជា ហើយវិធានការដែលរដ្ឋាភិបាលគួរធ្វើពេលនេះគឺមានតែដាក់សម្ពាធពីអន្តរជាតិទៅលើប្រទេសថៃតែម្ដង។
ការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដា កងទ័ពសៀមបានផ្លោង និងទម្លាក់គ្រាប់បែកពីយន្តហោះកម្ទេចទីតាំងវត្តរបស់ព្រះអង្គ និងបានសម្លាប់តាអាចារ្យម្នាក់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានអំពាវនាវដល់អាជ្ញាធរថៃឱ្យអត់ធ្មត់ និងមានវិជ្ជាជីវៈក្នុងកិច្ចការទំនាក់ទំនងសាធារណរបស់ខ្លួន ចៀសវាងការចេញសេចក្ដីថ្លែងការណ៍ដែលគ្មានមូលដ្ឋានសំអាង និងគំរាមកំហែងដល់សន្ដិភាពដែលមានភាពផុយស្រួយបច្ចុប្បន្ន។
របាយការណ៍ក្រសួងការពារជាតិបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា មានពលរដ្ឋភៀសសឹកក្នុងខេត្តចំនួន៥ ទៅកាន់ទីតាំងសុវត្ថិភាពមានចំនួន ១២៤ ៩៤០នាក់ ក្នុងនោះខេត្តព្រះវិហារមានច្រើនជាងគេ។
ស្ថានទូតជប៉ុនបានបដិសេធទៅលើពាក្យចចាមអារ៉ាមមួយដែលថាប្រទេសនេះបានផ្ដល់ Drone ទៅប្រទេសថៃ ដោយបានចាត់ទុកការផ្សព្វផ្សាយទាំងនោះថាជាព័ត៌មានមិនពិត។
លោក ជុំ សុន្ទរី បានចាត់ទុកការចង់ប្ដឹងកម្ពុជាពីសំណាក់ប្រទេសថៃគឺជាការខ្លាចស្រមោលខ្លួនឯងព្រោះប្រទេសនេះកំពុងរងការស្ដីបន្ទោសពីការបង្ករឿង រំលោភច្បាប់អន្តរជាតិ និងបំពានបទឈប់បាញ់។