អ្នកជំនាញផ្នែកចិត្តសាស្ត្របានណែនាំឱ្យពលរដ្ឋតាមដានព័ត៌មានពីប្រភពផ្លូវការដើម្បីបញ្ជៀសនូវជំងឺថប់បារម្ភដោយសារការបំពុលព័ត៌មានពីប្រទេសថៃ និងព័ត៌មានក្លែងក្លាយក្នុងស្រុកមួយចំនួន។
សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មានថៃដែលថានាយករដ្ឋមន្ត្រីស្ដីទីថាបានប្រកាសចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតីភ្លាមៗប្រសិនជាសម្ដេចទាំងពីរចូលប្រទេសថៃ ថាបើការចុះផ្សាយនោះជាការពិតនោះគឺបង្ហាញនាយករដ្ឋមន្ត្រីស្ដីទីថៃជាមនុស្សព្រៃគ្មានស្គាល់ច្បាប់ទម្លាប់។
រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសលោកស្រី អ៊ាត សោភា បានអំពាវនាវទៅប្រធានអាស៊ាន ប្រទេសម៉ាឡេស៊ី និងដៃគូពាក់ព័ន្ធផ្សេងទៀតពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីសម្ដែងក្ដីកង្វល់ចំពោះការគំរាមកំហែងលើបទឈប់បាញ់ពីប្រទេសថៃ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងពិចារណាឱ្យបានដឹតដល់ករណីដែលក្រុមហ៊ុនកូកាកូឡាផ្ដាច់កុងត្រាតារាចម្រៀងវណ្ណដា។ សម្ដេចតេជោថាសត្រូវកំពុងរុញឱ្យកម្ពុជាក្លាយជាសត្រូវជាមួយអាមេរិក។
ឆ្លើយទៅនឹងសំណួរអ្នកយកព័ត៌មាន Phoenix TV ក្នុងពេលដែលលោកមានវត្តមាននៅប្រទេសចិនដើម្បីប្រជុំមេគង្គ-ឡានឆាង នៅប្រទេសចិន ដែលសួរថា អ្វីដែលអ្នកគិតថាជាឧបសគ្គចម្បងនៃការបង្កើនការទុកចិត្តជាមួយប្រទេសថៃ? លោក ប្រាក់ សុខុន ឆ្លើយថា៖ «ឧបសគ្គចម្បងនោះគឺការចាប់ផ្ដើមកសាងទំនុកចិត្ត»។
ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ។
ក្រសួងបញ្ជាក់ថា៖ «វាជាការពិតដែលតំបន់ទាំងនោះត្រូវបានចុះបញ្ជីយូរណាស់មកហើយ ដោយភ្នាក់ងារដោះមីនជាតិ ក៏ដូចជាអន្តរជាតិថាជាចំការមីន»។