ព័ត៌មានជាតិ
ជប៉ុនបដិសេធព័ត៌មានដែលថាមានការផ្គត់ផ្គង់ Drone ទៅឱ្យថៃ
ស្ថានទូតជប៉ុនបានបដិសេធទៅលើពាក្យចចាមអារ៉ាមមួយដែលថាប្រទេសនេះបានផ្ដល់ Drone ចម្បាំងទៅប្រទេសថៃ ដោយបានចាត់ទុកការផ្សព្វផ្សាយទាំងនោះថាជាព័ត៌មានមិនពិត។

ក្នុងសេចក្ដីថ្លែងការណ៍នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។
ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេរថា៖ «ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ»។

ស្ថានទូតក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនចំពោះសន្តិភាពក្នុងតំបន់ ជាពិសេសកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាង កម្ពុជានិងថៃ ដែលបានចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ និងសង្ឃឹមថាប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់។
ការចេញមកបញ្ជាក់របស់ជប៉ុននៅពេលនេះក៏ស្របគ្នានឹងការបញ្ជាក់របស់ស្ថានទូតចិននៅទីក្រុងបាំងកកផងដែរ ដោយបានច្រានចោលព័ត៌មានដែលថាចិនបានផ្ដល់ Drone ឱ្យកម្ពុជា។ ស្ថានទូតចិនប្រចាំប្រទេសថៃបានសរសេរថា ប្រទេសចិនមិនស្វែងរកប្រយោជន៍អាត្មានិយមលើបញ្ហាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃនោះទេ ដោយគាំទ្រក្នុងការសម្របសម្រួលដំណោះស្រាយតាមរយៈយន្តការអាស៊ាន និងត្រៀមខ្លួនដើម្បីបន្តទំនាក់ទំនងជាមួយប្រទេសកម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីដើរតួរស្ថាបនាសម្រាប់ពង្រឹងបទឈប់បាញ់ និងការស្ដារសន្ដិភាព និងស្ថិរភាពឡើងវិញផងដែរ៕
អត្ដបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


