ពាក្យថា «ក្នុងនាមជារដ្ឋតូចមួយ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន» ដែលសម្ដេចបានថ្លែងជាមួយនឹងការបង្ហាញពីទុក្ខលំបាករបស់ប្រជាជនរបស់ប្រជាជនមួយដែលស្អប់សង្គ្រាមបានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិជាខ្លាំង។
សម្តេចប្រធានសភាបានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជារដ្ឋតូចមួយ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន»។
អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU) លោក ម៉ាទីន ជុងហ្គុង (Martin Chungong) កាលពីថ្ងៃទី៣០ ខែកក្កដា បានគាំទ្រដល់ការសម្រេចបាននូវបទឈប់បាញ់កម្ពុជា-ថៃ ព្រមទាំងអំពាវនាវដល់អង្គសន្និសីទប្រធានសភាពិភពលោកលើកទី៦ តាមដានចំពោះការអនុវត្តបទឈប់បាញ់នេះផងដែរ។
កម្ពុជាបានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយអ្នកអង្កេតការណ៍អន្តរជាតិលើបទឈប់បាញ់ដែលបានបង្ហាញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ។
សមាគមបណ្ណាល័យគំនិត និងសហការីក្រុមការងារយុវជនស្ម័គ្រចិត្ត បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជូនជនភៀសសឹក និងគ្រួសារយុទ្ធជនជាង២០០គ្រួសារដែលបានជម្លៀសមកពីតំបន់ផ្ទុះអាវុធតាមបណ្ដោយព្រំដែន នៅស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានអំពាវនាទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឱ្យមានចំណាត់ការជាបន្ទាន់ និងជំរុញឱ្យថៃដោះលែងទាហានខ្មែរដែលត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់មកកម្ពុជាវិញ។
ក្រសួងវប្បធម៌បានបញ្ជាក់ថានឹងបញ្ជូនឯកសារពាក់ព័ន្ធការសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់ទ័ពថៃលើប្រាសាទព្រះវិហារទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងអង្គការពាក់ព័ន្ធអន្តរជាតិផ្សេងទៀតដើម្បីស្វែងរកយុត្តិធម៌និងសំណងនៃការខូចខាតនៃប្រាសាទនៃពិភពលោកមួយនេះ