សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ១៥.០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក) រួមជាមួយស្បៀង និងសម្ភារមួយចំនួនទៀត ចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានប្រាប់ទៅប្រទេសថៃឱ្យគោរពនូវការសន្យារបស់ខ្លួនចំពោះបទឈប់បាញ់ ត្រូវបញ្ឈប់ការបង្ករឿងផ្នែកយោធា និងសកម្មភាពឯកតោភាគីដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខធ្វើឱ្យស្ថានភាពតានតឹងបន្ថែមទៀត។
ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះលោក Len Austin បានសន្និដ្ឋានថាគ្រាប់បែកនេះអាចសៀមទិញពីក្រុមហ៊ុនIMI (Israel Military Industries)របស់អ៊ីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនរបស់សម្ដេចនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ដោយថារដ្ឋាភិបាលបានចាត់វិធានការចាំបាច់ផ្សេងៗដើម្បីឱ្យមានការដោះលែងទាហានខ្មែរមកវិញ ដោយថាសុវត្ថិភាពរបស់ទាហានគឺជាការយកចិត្តទុកដាក់បំផុត។
អនុប្រធានទី២ នៃរដ្ឋសភាលោក វង សូត បានជំរុញដល់យុវជនកម្ពុជាសាមគ្គីជាធ្លុងមួយ ដើម្បីប្រឆាំងតបតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីការពិតដែលកំពុងកើតឡើងនៅកម្ពុជាឱ្យអន្តរជាតិបានដឹង។
អាល្លឺម៉ង់បានស្វាគមន៍ការកោះប្រជុំ GBC ជាមួយនឹងពាក្យមួយថា «សន្តិភាពប្រកបដោយនិរន្តរភាពទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វាទាមទារឱ្យស្តាប់អ្នកដែលមិននៅតុចរចា ប៉ុន្តែនៅជិតការរងគ្រោះបំផុត»
លោក ប៉ែន បូណា បានអំពាវនាវពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលបានធ្វើចលនាសតិអារម្មណ៍របស់ពលរដ្ឋ ធ្វើឱ្យស្ថានការណ៍កាន់តែច្របូលច្របល់។