សមាគមបណ្ណាល័យគំនិត និងសហការីក្រុមការងារយុវជនស្ម័គ្រចិត្ត បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជូនជនភៀសសឹក និងគ្រួសារយុទ្ធជនជាង២០០គ្រួសារដែលបានជម្លៀសមកពីតំបន់ផ្ទុះអាវុធតាមបណ្ដោយព្រំដែន នៅស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានអំពាវនាទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឱ្យមានចំណាត់ការជាបន្ទាន់ និងជំរុញឱ្យថៃដោះលែងទាហានខ្មែរដែលត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់មកកម្ពុជាវិញ។
ក្រសួងវប្បធម៌បានបញ្ជាក់ថានឹងបញ្ជូនឯកសារពាក់ព័ន្ធការសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់ទ័ពថៃលើប្រាសាទព្រះវិហារទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងអង្គការពាក់ព័ន្ធអន្តរជាតិផ្សេងទៀតដើម្បីស្វែងរកយុត្តិធម៌និងសំណងនៃការខូចខាតនៃប្រាសាទនៃពិភពលោកមួយនេះ
ប្រធានសភាគុយបាលោក Esteban Lazo Hernández បានអបអរសាទរចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ ខណៈលោកថាប្រទេសលោកនឹង«គាំទ្រកម្ពុជាជានិច្ច»នៅលើឆាកអន្តរជាតិ។
កម្ពុជាបានបញ្ជូនសេចក្ដីថ្លែងការរបស់ក្រសួងការបរទេសបដិសេធការចោទប្រកាន់ដ៏គ្រោះថ្នាក់របស់ថៃ និងបញ្ជាក់ពីគោរពដ៏ម៉ឹងម៉ាត់របស់កម្ពុជាចំពោះបទឈប់បាញ់។
មេភូមិភាគ៤កម្ពុជាឧត្តមសេនីយ៍ឯក ពៅ ហេង បានប្រាប់ទៅមេភូមិភាគ២របស់ថៃ លោក Boonsin Padklang ហាមកងទ័ពរបស់ខ្លួនកុំឱ្យដើរល្បាតចូលដីខ្មែរតទៅទៀត បន្ទាប់ពីប្រទេសទាំងពីរបានឈានចូលដល់បទឈប់បាញ់កាលពីយប់ម៉ោង១២ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
មេភូមិភាគ២របស់ថៃ Boonsin Padklang បានបង្ហាញការសោកស្ដាយពីការខូចខាតនៃសង្គ្រាមបន្ទាប់ពីបានពើបប្រយុទ្ធគ្នា៥ថ្ងៃមកនេះ។