រឿងពីរផ្ទួនគ្នាដែលកើតនៅកន្លែងតែមួយ ហើយជាទីកន្លែងដែលភាគីនីមួយៗទាមទារថាជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការយុត្តិធម៌អន្តរជាតិទេដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជាសមាជិកអង្គការសហប្រជាជាតិដែរនោះប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិនមែនជាឱកាសមាសសម្រាប់កម្ពុជាទេឬ?
ច្បាប់ធម្មនុញ្ញវិសោធនកម្មមាត្រា៣៣នេះប្រើពេល៣ថ្ងៃនៃថ្ងៃធ្វើការគឺបន្ទាប់ពីសមាជិកសភាទាំង១២៥រូបបោះឆ្នោតអនុម័តនៅថ្ងៃទី១១ ខែកក្កដា និងបញ្ជូនទៅព្រឹទ្ធសភាបោះឆ្នោតទទួលយកនៅថ្ងៃទី១៤ ហើយព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់១ថ្ងៃបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការស្ទង់មតិរបស់ស្ថានីយ៍ទូរទស្សន៍លេខ៧របស់ថៃដែលបានបង្ហាញថាពលរដ្ឋថៃ២៨%ជឿលើសម្ដេច ខណៈមានតែ៣%ប៉ុណ្ណោះដែលជឿលើលោក ថាក់ ស៊ីន។
លោកបណ្ឌិត យង់ ពៅ យល់ថាថៃកំពុងលេងល្បិចឈឺសាច់ និងកំរាលនយោបាយ ដោយបានឈ្លានពានទាំងកម្ពុជា និងឡាវ ហើយក្រោយទាហានខ្លួនជាន់មីនក៏ទាញចំណាប់អារម្មណ៍អន្តរជាតិឱ្យប្រឆាំងកម្ពុជា។
ការបង្កើតក្រុមការងារនេះគឺបន្ទាប់ពីករណីបាត់វត្ថុតាងជាកុំព្យូទ័រ និងទូរស័ព្ទជាង៣០គ្រឿងបន្ទាប់ពីអាជ្ញាធរខេត្តបានចុះបង្ក្រាបបទល្មើសកន្លងទៅ។
អគ្គនាយកស៊ីម៉ាក់កម្ពុជាលោក ហេង រតនា បានសួរទៅថៃថាបានស៊ើបអង្កេតផ្ទៃក្នុងខ្លួនឯងហើយឬនៅ មុនពេលចោទមកកម្ពុជាពីការដាក់មីននៅព្រំដែន ខណៈដែលលោកបានបង្ហាញរូបភាពមួយចំនួននៃសកម្មភាពទ័ពថៃកំពុងកាយដីដាក់មីននៅតាមព្រំដែនកម្ពុជា។
កម្លាំងចម្រុះខេត្តស្វាយរៀងបានឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធនឹងការកែច្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្រោយបានចុះពិនិត្យទីតាំងសង្ស័យប្រពឹត្តិបទល្មើស Online Scam ចំនួន០២ទីតាំងនៅក្រុងបាវិត នារសៀលថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥។