Connect with us

ព័ត៌មានជាតិ

គុយបាជឿជាក់លើភាពស្មោះត្រង់កម្ពុជាចំពោះបទឈប់បាញ់ជាមួយថៃ

បានផុស

នៅ

ប្រធានសភាគុយបាលោក Esteban Lazo Hernández បាន​អបអរសាទរ​ចំពោះ​បទ​ឈប់​បាញ់​រវាង​កម្ពុជានិងថៃ ខណៈលោក​ថាប្រទេសលោក​នឹង«​គាំទ្រ​កម្ពុជា​ជានិច្ច»នៅ​លើ​ឆាក​អន្តរជាតិ​។ នេះ​បើតាម​ខ្លឹម​សារ​ជំនួប​ជាមួយ​ប្រធាន​សភា​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​ជាមួយ​សម្ដេចសភាធិបតីនៅ​ទីក្រុងហ្សឺណែវ ប្រទេស​ស្វីស លោក Esteban Lazo Hernández បាន​បញ្ជាក់ថា សាធារណរដ្ឋគុយបានឹងបន្តសង្កេតការណ៍ដោយយកចិត្តទុកដាក់លើករណីនេះហើយប្តេជ្ញាបន្តគំាទ្រកម្ពុជាជានិច្ចនៅលើឆាកអន្តរជាតិ។

ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា ភាព​ស្មោះត្រង់​របស់​កម្ពុជា បាន​ផ្ដល់​ភាព​ជឿជាក់ដល់​ទំនាក់ទំនង​ជាមួយ​គុយ​បាដែល​ឆ្នាំ​នេះបាន​ឈាន​ដល់​៦៥​ឆ្នាំ​ហើយ​។

សម្ដេច​បន្ថែមថា៖ «ចំណងមិត្តភាព ដោយឈរលើស្មារតីមិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទំាងពីរ និងសកលលោកផងដែរ»។

ក្រោយ​មាន​បទ​ឈប់​បាញ់​កាលពី​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០២៥ ប្រទេស​ថៃ​បាន​បន្ត​ចោទ​ប្រកាន់​មក​កម្ពុជា​ជាបន្តបន្ទាប់​ថា​កម្ពុជា​បាន​ល្មើស​នូវ​កិច្ច​ព្រមព្រៀង រហូត​ដល់​ក្រសួង​ការបរទេស​កម្ពុជា​ចេញ​មុខ​ច្រានចោលនិង​បាន​ផ្ញើ​លិខិតបញ្ជាក់ពី​ការ​ប្ដេជ្ញាចង់​បាន​សន្ដិភាពរបស់​កម្ពុជាទៅ​កាន់​ប្រធានាធិបតី​អាមេរិក ចិន ប្រធាន​អាស៊ាន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្រុមប្រឹក្សា​សន្ដិសុខ និង​តំណាង​អចិន្ត្រៃយ៍ប្រទេស​ទាំង​អស់​នៅ​UNផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម