វប្បធម៌ ជំនឿ
សុបិនឃើញរបស់ទាំងនេះប្រផ្នូលថាលុយកំពុងត្រៀមហូរចូលគគ្រឹកគគ្រេង
មានហេតុផលមួយចំនួន ដែលបង្ហាញថា យើងគួរតែគិតអំពីប្រផ្នូលនៃសុបិននីមួយៗ ព្រោះសុបិនមិនត្រឹមតែជាការរំលឹកឡើងវិញនូវអ្វីដែលបានកើតឡើងកាលពីមុននោះទេ តែវាក៏ជាការបង្ហាញប្រាប់ពីរឿងហៀបនឹងកើតឡើងផងដែរ។
របកគំហើញវិទ្យាសាស្ត្រមួយចំនួនបានពន្យល់ថា សុបិនគឺជាលទ្ធផលនៃការគិត ប៉ុន្តែចុះរឿងខ្លះយើងមិនដែលគិតដល់សោះម៉េចក៏បែរជាយល់សប្តិឃើញ?
នៅអារ៉ាប់គេមានជំនឿថា សុបិនជាពិភពមួយដែលវិញ្ញាណ យើងដើរទៅដល់មុនហើយ យើងនឹងជួបក្រោយពេលភ្ញាក់ឡើង។ មានសុបិនមួយចំនួនដែលបញ្ជាក់ថាលុយកាក់កំពុងត្រៀមហូរចូលមកក្នុងជីវិតយើង៖
១ ដើមអំពៅ

ឃើញដើមអំពៅ គឺជាសុបិនដ៏អស្ចារ្សមួយ ទោះកាន់ ទទួល ដាំ ហូប កាត់វាជាប្រផ្នូលនៃភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុទាំងអស់។
២ ត្បូងទទឹម

សុបិនឃើញត្បូងពណ៌ក្រហមជាតំណាងនៃអច្ឆរិយភាពដែលកំពុងតែជះពន្លឺមកក្នុងជីវិតយើង។ ទទួលបានត្បូងក្តីចិញ្ចៀនក្តី វាជាប្រផ្នូលថាលុយកាក់ដែលយើងមិនរំពឹងទុកស្រាប់តែបង្ហាញខ្លួន។
៣ ផ្លែឈើនានា

ទទួលទានផ្លែឈើអ្វីក៏ដោយដែលមានរសជាតិផ្អែមល្ហែមក្នុងសុបិនបង្ហាញថា យើងកំពុងតែទទួលបានផលពីការតស៊ូស្វិតស្វាញរបស់យើង។ទុក្ខលំបាកបានចាកចេញហើយ។ យើងនឹងមានស្ថិរភាពហិរញ្ញវត្ថុ ។
៤ ដើមរុក្ខជាតិត្រឈឹងត្រឈៃ

សុបិនឃើញដើមឈើធំ ជាប្រផ្នូលនៃការរកបានរបរឬការងារដែលមានចំណូលល្អនិងយូរអង្វែង។ បើជាដើមពោធិទៀត បានន័យថា ការងារឬគម្រោងអ្វីមួយដែលធំដុំ និងមានតម្លៃខ្ពស់កំពុងឈានមកក្នុងជីវិតរបស់យើង។
៥ សម្លៀកបំពាក់ពណ៌បៃតង

ការឃើញខ្លួនឯងតែងតួពណ៌បែតងក្នុងសុបិនជាសញ្ញានៃភាពលូតលាស់ផ្នែករូបិយប័ណ្ណ ។ ប្រសិនលោកអ្នកមិនមានប្រកបរបរអ្វី ប្រាកដជាទទួលបានចំណូលឬការសន្តោសពីបុគ្គលជាអ្នកមានអំណាចណាម្នាក់ដែលមកស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុរបស់យើង៕
គ្រូ ឯម
ចុចអាន៖ នំខួបកំណើតក្នុងសុបិនបង្ហាញថាជីវិតនឹងហ៊ឹកហ៊ាក់
ចុចអាន៖ ពណ៌បៃតងក្នុងសុបិន បង្ហាញថាជីវិតកំពុងផ្លាស់ប្តូរធំទៅរក…
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


