វប្បធម៌ ជំនឿ
រយៈពេលជាង ៦ ខែ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ អាចរកឃើញម្ចាស់ជយលាភីហើយ
ការប្រកួតសិល្បៈបុរាណចម្រុះ បានចាប់ផ្តើមពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ទីបំផុត កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ប្រធានបទ “សិល្បៈបុរាណចម្រុះ” អាចរកឃើញម្ចាស់ជយលាភីហើយ។

ជ័យលាភីលេខ១ បានទៅ លើ ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ ចំណែកជ័យលាភីលេខ២ បានទៅ លើ ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ និង ជ័យលាភីលេខ៣ បានទៅ លើ ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យមកពី ខេត្តបន្ទាយមានជ័យ។

កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ តំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហ័ន្ធយុវជនកម្ពុជា, ឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កម្មវិធី វង់តន្ត្រីខ្មែរ រដូវកាលទី២នេះ បានទទួលវីដេអូប្រកួតជាច្រើនក្រុម និងទោល មកពីបណ្ដាលរាជធានី-ខេត្ត ចំនួន១៣។ ក្នុងនោះ មានទម្រង់សិល្បៈបុរាណជាច្រើន រួមមានចាប៉ីដងវែង អាយ៉ៃ របាំប្រជាប្រិយ របាំបុរាណ ចម្រៀងភ្លេងការ វង់ភ្លេងពិណពាណ្យ វង់ភ្លេងប្រពៃណី ល្ខោនយីកេ ល្ខោនបាសាក់ និងល្ខោនខោលជាដើម។

គួរបញ្ជាក់ថា កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២នេះ ត្រូវបានបង្កើត និងរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្ត តន្រ្តីករ។ កម្មវិធីប្រកួត ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ និងផ្សព្វផ្សាយឧបករណ៍តន្រ្តីខ្មែរគ្រប់ទម្រង់ និងសិល្បៈបុរាណគ្រប់ប្រភេទ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ






-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


