វប្បធម៌ ជំនឿ
រឿងមួយពិភពលោកភ័យខ្លាចបំផុត បើកើតឡើងនៅឆ្នាំ២០២២ ដូចក្នុងទំនាយមែន
តាមការទស្សន៍ទាយរបស់ហោរាជនជាតិបារាំងនៅសតវត្សរ៍ទី១៦ឈ្មោះ Nostradamus បានឲ្យដឹងថា ឆ្នាំ២០២២ខាងមុខ ពិភពលោកនឹងរងគ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត យ៉ាងធ្ងន់ធ្ងរ ក៏ដូចជាភាពអត់ឃ្លានដ៏ធំនាពេលអនាគតផងដែរ។

លើសពីនេះ នៅមានរឿងរ៉ាវជាច្រើនទៀត ដែលគាត់បានទស្សន៍ទាយថា នឹងកើតឡើងក្នុងឆ្នាំ២០២២ ហើយមានរឿងមួយធ្វើឲ្យពិភពលោកភ័យខ្លាចខ្លាំងបំផុត បើសិនជាកើតឡើងមែន។
គាត់បានធ្វើការទស្សន៍ទាយ នៅក្នុងសៀវភៅ “Les Propheties” ដ៏ល្បីល្បាញរបស់គាត់ ដែលបោះពុម្ពនៅឆ្នាំ១៥៥៥។

រឿងដ៏គួរឲ្យភ័យខ្លាចដែលមនុស្សបន់ស្រន់កុំឲ្យកើតឡើងដូចការទស្សន៍ទាយគឺ អាចម៍ផ្កាយវាយប្រហារផែនដី បណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។
នៅឆ្នាំ១៥៥៥ លោក Nostradamus បានព្យាករណ៍ថា ផែនដីនឹងរងការវាយប្រហារដោយអាចម៍ផ្កាយ ដែលបណ្តាលឲ្យមនុស្សស្លាប់រង្គាល ទ្រង់ទ្រាយធំ។ លោកបានសរសេរក្នុងសៀវភៅនោះថា “ភ្លើងដ៏អស្ចារ្យ” នឹងធ្លាក់ពីលើមេឃ។

ក្រៅពីរឿងនេះ លោក Nostradamus ក៏បានទស្សន៍ទាយអំពីហេតុការណ៍ផ្សេងទៀតផងដែរ ដូចជា អន្តោប្រវេសន៍នឹងកើនឡើងដោយសារតែសង្គ្រាម, សង្គ្រាមអាកាសធាតុនឹងកើតឡើង, ការដួលរលំនៃសហភាពអឺរ៉ុប, ទីក្រុងប៉ារីសស្ថិតនៅក្រោមការឡោមព័ទ្ធ, ការស្លាប់របស់លោកគីមជុងអ៊ុន និងការរញ្ជួយដីដ៏ធំមួយ នៅក្នុងប្រទេសជប៉ុន។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ ហើយពិភពលោកនឹងរង់ចាំមើលថាតើមានហេតុការណ៍អ្វីកើតឡើងខ្លះ នៅឆ្នាំខាងមុខ?
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wionews
ចុចអាន៖ ក្នុងទំនាយរបស់លោកយាយ Baba Vanga តើពិភពលោក នឹងត្រូវរលាយពេលណា?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង